ក្រសួងការបរទេសចិន លោក Wang Yi បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបោសសំអាតឱ្យជ្រះស្រឡះ អំពីរឿងអាស្រូវកំណត់ហេតុប្រវត្តិសាស្ដ្រនៃសមុទ្រចិនខាងត្បូង ឬសមុទ្រចិនខាងកើត បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។
ការជំរុញរបស់ប្រទេសចិនធ្វើឡើងស្របពេលដែលរដ្ឋមន្ដ្រីការពារជាតិអាមេរិក Jim Mattis បានស្នើឱ្យចិនទុកអាទិភាពសម្រាប់នាវាចរអន្ដរជាតិនៅសមុទ្រចិនខាងត្បូងជាតំបន់ទឹកអន្ដរជាតិ។
លោករដ្ឋមន្ដ្រីការបរទេសចិន Wang Yi បាននិយាយថា អាមេរិកត្រូវមើលសេចក្ដីប្រកាសទីក្រុង Cairo ឆ្នាំ ១៩៤៣ និងទីក្រុង Potsdam ១៩៤៥ ដែលបានប្រាប់ទៅប្រទេសជប៉ុនឱ្យប្រគល់កោះមួយចំនួនមកឱ្យចិនវិញ ដោយសារជប៉ុនបានកាប់កាន់ក្នុងសង្គ្រាមលោកលើកទី ២៕ ប្រភព:CNA
Post Views: 205