សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាថ្មីម្ដងទៀតបានអំពាវនាវទៅអាណាព្យាបាល និងមាតាបិតា ឱ្យជួយអប់រំកូនចៅកុំប្រព្រឹត្តអំពើមិនល្អក្នុងសង្គមជាពិសេសការប្រព្រឹត្តគ្រឿងញៀន។
ប្រសាសន៍របស់សម្ដេច ហ៊ុន សែន ធ្វើឡើងក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តព្រែកប្រា នាព្រឹកថ្ងៃ ពុធ ទី ៨ កុម្ភៈនេះ ។
សម្ដេចបានបញ្ជាក់ទៀតថា រឿងរ៉ាវខ្លះរបស់យុវជន និងកុមារ មិនមែនរដ្ឋាភិបាលជាអ្នករ៉ាប់រងនោះទេ គឺ អាណាព្យាបាលត្រូវចូលរួមមួយចំណែកដែរក្នុងរឿងនេះ ។
ក្រៅពីនេះ សម្ដេចក៏បានទទូចឱ្យព្រះសង្ឃនៅពេលសូត្រធម៌ទេសនា ត្រូវជួយអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ។
សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា ពេលខ្លះបន្ទោសរដ្ឋាភិបាលជារឿងមិនត្រឹមត្រូវឡើយ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ដ្រីដូចនេះ ស្របពេលដែលរដ្ឋាភិបាលបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសមានរយៈពេល ៦ខែ ដោយចាប់ពីថ្ងៃទី ០១ មករា ដល់ថ្ងៃទី ៣១មិថុនា ២០១៧ ៕