en     km
en     km

កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្តឹង​ទារ​សំណង់​លោក​ សម​ រ​ង្ស៊ី​ ៥០​ម៉ឺន​ដុល្លារ​​

Share

ភ្នំពេញ ៖ ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ផ្លាស់​ប្តូរ​ការ​ទារ​សំណង់​ជំងឺ​ចិត្ត​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ចំនួន​ ២៥​ ម៉ឺន​ដុល្លារ​ទៅ​ ៥០​ ម៉ឺន​ដុល្លារ​វិញ​ ករណី​ចោទ​ថា​ លោក​ សម​ រ​ង្ស៊ី​ បរិហា​កេរ្តិ៍​ជា​សាធារណៈ​។​

កញ្ញា ធី សុវណ្ណថា និងមេធាវី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ។រូបភាពwmc
កញ្ញា ធី សុវណ្ណថា និងមេធាវី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ។រូបភាពwmc

 

​កញ្ញា​ ធី​ សុវណ្ណ​ថា​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ កុម្ភៈ​នេះ​ បាន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជុំវិញ​ករណី​ប្តឹង​បរិហា​កេរ្តិ៍​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ រឿង​សារ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​ចោទ​កញ្ញា​ថា​ ត្រូវ​បាន​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ ជួល​ធ្វើ​សកម្មភាព​បំបែក​លោក​ កឹ​ម​ សុខា​ ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​បន្ទាប់​ពី​ចេញពី​បន្ទប់​សាកសួរ​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កញ្ញា​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ សំណង់​ជំងឺ​ចិត្ត​ពី​ ២៥​ ម៉ឺន​ដុល្លារ​ទៅ​ជា​ ៥០​ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​វិញ​ ដោយ​កញ្ញា​អះ​អា​ថា​ ការ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​នេះ​ ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​កញ្ញា​យ៉ាង​ខ្លាំង​។​ កញ្ញា​ ធី​ សុវណ្ណ​ថា​៖«​ខ្ញុំ​ត្រូវការ​ភាព​ស្អាត់ស្អំ​ឲ្យ​ខ្លួន​អ្នក​ណា​មាន​ខម​មិន​(Comment)​ យ៉ាងម៉េច​ និង​ជា​រឿង​របស់​គាត់​ ជា​យល់​ឃើញ​របស់​គាត់​។​ ប៉ុន្តែ​តែ​ហ៊ាន​ខម​មិន​លើស​ដូច​លោក​ សម​ រ​ង្ស៊ី​ គាត់​និយាយ​ចោទប្រកាន់​គឺ​អាច​ប្រឈម​ការ​ប្តឹង​ដូច​គ្នា​ ព្រោះ​ប្រទេស​យើង​មាន​នីតិរដ្ឋ​ មាន​តុលាការ​ មានច្បាប់​»​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា​ សុវណ្ណ​ថា​ លោក​ លី​ ច័ន្ទ​តុលា​ បាន​អះអាង​ថា​ ដើមបណ្តឹង​មាន​សិទ្ធិ​ផ្លាស់​ ប្តូរ​សំណង់​នៅ​តំណាក់កាល​នេះ​។​ លោក​មេធាវី​រំពឹង​ថា​ កូនក្តី​របស់​លោក​នឹង​ទទួល​បាន​សំណង់​ចំនួន​ ៥០​ម៉ឺន​ដុល្លារ​នេះ​ ដោយសារ​កូនក្តី​មាន​ភស្តុ​តាំង​ដាក់បន្ទុក​គ្រប់គ្រាន់​។​ លោក​ លី​ ច័ន្ទ​តុលា​៖«​ភស្តុ​តាំង​ជា​សំខាន់​គឺ​អ្វី​ជា​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ នៅ​ថ្ងៃ​ទី​ ១៤​ មក​រា​។​ ការ​និយាយ​របស់​គាត់​យើង​ហៅ​ជា​ការ​និយាយ​មួយ​ដែល​លក្ខណៈ​ប្រកាច​ប្រ​ខូច​ជា​ចោទប្រកាន់​ និយាយ​ព័ត៌មាន​មិន​ពិត​ ហើយ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។​

កញ្ញា​ សុវណ្ណ​ថា​ បាន​បដិសេធ​សារ​ឆ្លើយឆ្លង​រវាង​កញ្ញា​ជាមួយ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ អំពី​ផែនការ​រៀបចំ​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បែកធ្លាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​នេះ​ ដោយ​កញ្ញា​ ថា​សារ​សំឡេង​នោះ​គឺ​ក្រុម​ចោរ​បច្ចេកវិទ្យា​ ឬ​Hacker​ ជា​អ្នក​បង្កើត​បញ្ហា​នេះ​ឡើង​។

​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​មេធាវី​សម្តេច​ ហ៊ុន​ សែន​ ប្តឹង​ទារជំងឺចិត្ត​ចំនួន​ ៤​ ពាន់​លាន​រៀល​ ឬ​ ១​ លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​៕

Share

ព័ត៌មានទាក់ទង

Image