ញូដេលី ៖ គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រខ្លាំងមួយ បានវាយប្រហារភាគខាងជើងប្រទេសឥណ្ឌាកាលពីរាត្រីថ្ងៃចន្ទ ទី ០៦ ខែកុម្ភៈ។
ការអង្កេតវិទ្យាសាស្ត្រភូមិសាស្ត្រអាមេរិកនិយាយថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅ ទីក្រុងនានានៅឆ្ងាយរដ្ឋធានី ញូវដេលីដែល មានចំងាយ ៣៥ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងហិមាល័យនៃតំបន់ Pipalkoti ភាគខាងជើងរដ្ឋ Uttarakhand របស់ឥណ្ឌា។
អ្នកកាសែត AFP ប្រចាំនៅទីក្រុងដេលី បានរាយការណ៍មកថា នៅមិនទាន់មានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរនៅឡើយនោះ ទេ។
នៅជាប់ព្រំដែនភាគខាងជើងប្រទេស ឥណ្ឌា-នេប៉ាល់ គ្រោះរញ្ជួយដី ៧,៨ រ៉ិចទ័រ បានវាយប្រហារតំបន់ហិមាល័យក្នុងឆ្នាំ ២០១៥ ដោយបានសម្លាប់មនុស្សជិត ៩ ពាន់នាក់ និងបំផ្លាញផ្ទះប្រជាជនជាច្រើន៕