ក្រុមហ៊ុនអាកាសចរណ៍ JC international Airline នឹងប្រតិបត្តិការណ៍ជើងយន្តហោះនៅក្នុងស្រុកពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាម និងខេត្តព្រះសីហនុ នៅពេលឆាប់ៗនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានជាតិ (AKP)។
បើយោងទីភ្នាក់ងារសារព័ត៌មានជាតិ (AKP) បានស្រង់សម្តីលោកស្រី Dong Yan Huang នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន JC international Airline ថា ក្រុមអាកាសចរណ៍របស់លោកស្រី នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ចំនួន ២ គ្រឿង។ លោកស្ត្រីបន្តថា នៅពេលអនាគតនឹងបន្ថែមយន្តហោះដឹកអ្នកទេចរណ៍ក្នុងស្រុកពី ៣ ទៅ ៤ គ្រឿងទៀត។
បើតាម AKP ដដែល របាយការណ៍របស់ក្រសួងទេចរណ៍គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ ២០១៦ មានភ្ញៀវទេចរបរទេសមកទស្សនាកម្ពុជា តាមជើងហោះហើរអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញកើនឡើងចំនួន ៥,៤ ភាគរយ បើធៀបទៅនិងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ ស្មើនិងប្រមាណ ២ ទៅ ៣ លាននាក់៕