en     km
en     km

ជើងហោះហើរ​ក្នុង​ស្រុកនឹង​ដាក់​ឲ្យ​ដំណើរ​ឆាប់ៗ​នេះ​

Share

​ក្រុមហ៊ុន​អាកាសចរណ៍​ JC​ international​ Airline​ នឹង​ប្រតិបត្តិ​ការណ៍​ជើង​យន្តហោះ​នៅ​ក្នុងស្រុក​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​សៀម​រាម​ និង​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ពេល​ឆាប់ៗ​នេះ​។​ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ (AKP)​។​

airroplane

​បើ​យោង​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ (AKP)​ បាន​ស្រង់​សម្តី​លោកស្រី​ Dong​ Yan​ Huang​ នាយិកា​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ JC​ international​ Airline​ ថា​ ក្រុម​អាកាសចរណ៍​របស់​លោកស្រី​ នឹង​ប្រើប្រាស់​យន្តហោះ​ប្រភេទ​ Airbus​ 320​ ចំនួន​ ២​ គ្រឿង​។​ លោក​ស្ត្រី​បន្ត​ថា​ នៅ​ពេល​អនាគត​នឹង​បន្ថែម​យន្តហោះ​ដឹក​អ្នក​ទេ​ចរណ៍​ក្នុងស្រុក​ពី​ ៣​ ទៅ​ ៤​ គ្រឿង​ទៀត​។

​បើ​តាម​ AKP​ ដដែល​ របាយការណ៍​របស់​ក្រសួង​ទេ​ចរណ៍​គិត​ត្រឹម​រយៈពេល​ ៨​ ខែ​ ឆ្នាំ​ ២០១៦​ មាន​ភ្ញៀវ​ទេចរ​បរទេស​មក​ទស្សនា​កម្ពុជា​ តាម​ជើងហោះហើរ​អាកាស​យន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​កើនឡើង​ចំនួន​ ៥,៤​ ភាគរយ​ បើ​ធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥​ ស្មើ​និង​ប្រមាណ​ ២​ ទៅ​ ៣​ លាន​នាក់​៕

Share

Image
Image
Image