ភ្នំពេញ៖សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ បានបដិសេធចំពោះព័ត៌មានដែលថា សហរដ្ឋអាមេរិក លើកលែងទិដ្ឋាការចំពោះពលរដ្ឋកម្ពុជាដែលមានបំណងចង់ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយចាត់ទុកថានោះ «ជាព័ត៌មានប្រឌិត»។
ការច្រានចោលនេះធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានមួយចំនួនចុះផ្សាយថា ៖«សម្រាប់ប្រ ជាជនកម្ពុជា អាចចេញចូលសហរដ្ឋអាមេរិកដោយមិនចាំបាច់សុំទិដ្ឋាការ»។ ស្ថានទូតអាមេរិកបានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា ៖«ស្ថានទូតអាមេរិកបានឃើញរបាយការណ៍ស្តីពីព័ត៌មានប្រឌិតទាក់ ទងនឹងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយមិនបាច់មានទិដ្ឋាការ សំរាប់ប្រជាជនកម្ពុជា។ នេះជាព័ត៌មានមិនពិត។»
តាមសេចក្ដីប្រកាសរបស់ស្ថានទូតដដែលបានបញ្ជាក់បន្ថែមថា ៖«ជនជាតិកម្ពុជាត្រូវតែដាក់ពាក្យសុំទិដ្ឋាការទៅកាន់សហរដ្ឋអាមេរិកដដែល» ទោះបីជាបុគ្គលនោះ មានបំណងស្នាក់នៅក្នុងសហរដ្ឋអា មេរិករយៈពេលប៉ុន្មានក៏ដោយ៕