en     km
en     km

អ្នកនាំពាក្យ​ CPP​ ៖​ ក្រុម​អ្នក​ច្បាប់​គណៈរដ្ឋមន្ដ្រី​កំពុង​តាក់តែង​ច្បាប់​ហាម​ទណ្ឌិត​ធ្វើ​នយោបាយ​

Share

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ បានឱ្យ​ដឹង​ថា​ អ្នក​ច្បាប់​គណៈរដ្ឋមន្ដ្រី​ និង​ក្រសួងយុត្ដិធម៌​ចាប់ផ្ដើម​ជួប​ប្រជុំ​គ្នា​ហើយ​ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​លើ​មាត្រា​មួយ​ចំនួន​ទាក់ទង​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។​

sok-eysan

លោក​ សុខ​ ឥ​សាន្ដ​ បាន​បង្ហើប​ដូចនេះ ​នៅ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៦​ កុម្ភៈ​ នេះ​ ។​
​លោក​បាន​បញ្ជាក់​ថា​ មិនយូរ​ទេ​យ៉ាង​ហោច​ណាស់​ គឺ​ ចុងខែ​មិ​នា​ ឬ​ ដើម​ខែ មេសា​ ប​ន្ថិ​ច​ច្បាប់​នេះ​នឹង​ប​ញ្ចូ​ន​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​ឱ្យ​រដ្ឋសភា​ពិនិត្យ​ និង​សម្រេច​ប​ញ្ចូ​ន​ទៅ​កាន់​គណៈ​ក​ម្មា​ការ​នីតិកម្ម​ ហើយ​សម្រេច​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ បើ​មាត្រា​ថ្មី​ដាក់​បញ្ចូល​ក្នុង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ត្រូវ​បាន​សភា​អនុម័ត​ គឺ​ អ្នកនយោ បាយ​ណា​ដែល​មានទោស​ដោយសារ​តុលាការ​ផ្ដន្ទាទោស​គឺ​ នឹង​អស់សិទ្ធិ​ដឹកនាំ​គណបក្ស​ ឬ​មិន​អាច​ធ្វើ​នយោបាយ​ទៀត​ឡើយ​។​

​សូម​ជម្រាប​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ច្បាប់​គណៈរដ្ឋមន្ដ្រី​ និង​ក្រសួងយុត្ដិធម៌​ ប្រជុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ស្ដី​ពី​ គណបក្ស​នយោបាយ​ បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន​ បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ទៅ​លើ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ដែល​សម្ដេច​ថា​ មេដឹកនាំ​គណ​កប្ស​ប្រឆាំង​នេះ​ ក្រឡេក​ក្រ​ឡុ​ច​ អុកឡុក​ស្ថានការណ៍​នយោបាយ​ ហើយ​មិន​សមជា​អ្នកនយោបាយ​ទៀត​ឡើយ​ព្រោះ​ជា​ទណ្ឌិត​ (​លោក​ សម​ រ​ង្ស៊ី​ )៕ ​

Share

ព័ត៌មានទាក់ទង

Image