en     km
en     km

ក្រសួង​ធនធានទឹក​ព្រមាន​ពី​អាកាសធាតុ​ដែល​នឹង​ចុះ​ត្រជាក់​ដល់​ ១៧​អង្សា​សេ​នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ស្ដី​ពី​អាកាស ធាតុ​ដែល​នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​ ១៧​អង្សា​សេ​ ចំពោះ​រាជធានី​ ខេត្ដ​ចំនួន​១៣​ នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​។​

cold-water​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​ផ្សព្វផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​រយៈពេល​នេះ​នឹង​ទទួល​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ ដែល​នឹង​បណ្ដាល​ឲ្យ​ តំបន់​វាលទំនាប​ តំបន់​ខ្ពង់រាប​ និង​តំបន់​មាត់សមុទ្រ​ មាន​សីតុណ្ហភាព​អប្បបរមា​ ចាប់ពី​ ២០​ ទៅ​ ២២​ អង្សា​សេ​ និង​កម្រិត​សីតុណ្ហភាព​អតិបរមា​ចាប់ពី​ ២៩​ ដល់​ ៣១​ អង្សា​សេ​។

​ដោយឡែក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ដដែល​ ក៏​ព្រមាន​ដល់​ពលរដ្ឋ​នៅ​រាជធានី​-​ខេត្ដ​ចំនួន​១៣​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​  នៅ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ស្អែក​នេះ​ ដែល​រាជាណាចក្រ​កម្ពុជា​ នឹង​ទទួល​រង​អាកាសធាតុ​ត្រជាក់​ក្នុង​រង្វង់​ពី​ ១៧​ ទៅ​ ១៩​អង្សា​សេ​។​ រាជធានី​-​ខេត្ដ​ទាំង​១៣​  រួម​មាន​ រាជធានី​ភ្នំពេញ​ ខេត្ដកំពង់ស្ពឺ​ ឧត្ដរមានជ័យ​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ បាត់ដំបង​ ប៉ៃលិន​ តាកែវ​ កោះកុង​ កំពង់​ឆ្នាំ​ កំពង់ធំ​ រតនគិរី​ និង​ខេត្ដមណ្ឌលគិរី​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង