ប្រធានាធិបតីដូណាល់ត្រាំ យល់ព្រមជួបមេដឹកនាំអង្គការណាតូនៅក្នុងខែឧសភា ជាពិសេសគឺជួបជាមួយនិងអគ្គលេខាធិការ Jens Stoltenberg ដើម្បីលើកឡើងពីទស្សនៈមួយចំនួនជុំវិញការពង្រឹងអំណាចអង្គការណាតូ និងជម្លោះ នៅអ៊ុយក្រែន ។
សេតវិមានបាននិយាយថា លោកត្រាំ បានទទួលការហៅតាមទូរស័ព្ទ ជាមួយនិងមេដឹកនាំរដ្ឋកាលពីថ្ងៃម្សិលមិញ ក្នុងនោះក៏មានការទូរស័ព្ទសន្ទនាគ្នាជាមួយមេដឹកនាំអង្គការណាតូ ប្រធានាធិបតីអ៊ុយក្រែន។
ប៉ុន្តែបើតាមបណ្ដាញផ្សាយព័ត៌មានChannel News Asia លោកត្រាំ ក៏បានសន្ទនាផងដែរ ជាមួយនិងប្រធានាធិបតីរុស្ស៊ី Vladimir Putin ។
លោកត្រាំ បាននិយាយជាមួយនិងអង្គការលេខាធិការអង្គការណាតូជាច្រើនអំពីការពង្រឹងទំនាក់ទំនងអាមេរិក សំដៅការពារសមាជិករបស់អង្គការនេះ ។
អាមេរិកបានបញ្ចូនកងទ័ពរបស់ខ្លួនទៅអឺរ៉ុបខាងកើត ជាមួយនិងអង្គការណាតូ ដើម្បីពង្រឹងដែនការពាររបស់ប្រទេសជាសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត ដែលមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ី៕ ប្រភព:CNA