en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​រដ្ឋាភិបាល​កំពុង​រក​លេស​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​បដិសេធ​

Share

ភ្នំពេញ ៖ ​តាម​រយៈ​លទ្ធផល​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​ ២០១៣​ ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ស្លន់ស្លោ​ ហើយ​កំពុង​រៀបចំ​ផែនការ​រក​លេស​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សង្វៀន​ប្រកួត​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ តែ​មន្ត្រី​គណបក្សកាន់ អំណាច​ថា​ ការ​លើក​ឡើង​របស់​លោក​ សម​ រ​ង្ស៊ី​ កំពុង​តែ​និយាយ​ផ្ទុយ​ពី​ការ​ពិត​។​

 

លោក សម រង្ស៊ី ប្រធានគណបក្សសង្ក្រោះជាតិ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្ក្រោះជាតិ។
លោក​ សម​ រ​ង្ស៊ី​ មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ឃា​ឃាំ​មិន​ឱ្យ​ចូល​ប្រទេស​ បាន​បន្ត​វាយប្រហារ​មក​លើ​នាយក​រដ្ឋមន្ត្រី​សម្តេច​ ហ៊ុន​ សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​លោក​ចោទ​ថា​ សម្តេច​ ហ៊ុន​ សែន​ កំពុង​តែ​រក​វិធីសាស្ត្រ​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ​  ព្រោះ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។​

លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​រាត្រី​ថ្ងៃ​ទី​ ០៤​ កុម្ភៈ​ ម្សិលមិញ​ ក្នុង​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា​៖«​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ បាន​ធ្វើ​ឲ្យ​លោក​ ហ៊ុន​ សែន​ ធ្លាក់​ទឹកចិត្ត​យ៉ាង​ខ្លាំង​។​ លោក​ ហ៊ុន​ សែន​ ដឹង​ថា​ គាត់​មិន​អាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ ក្នុង​ការ​បោះ​ឆ្នោត​ណាមួយ​ ដែល​គណបក្ស​ប្រជាជន​ ត្រូវ​ប្រកួត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ យ៉ាង​ដូច្នេះ​ហើយ​ បានជា​គាត់​កំពុង​តែ​រក​លេស​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

ក្នុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​ទី​៣១​ មក​រា​ សម្តេច​ ហ៊ុន​ សែន​ បាន​ប្រតិកម្ម​ដោយ​បញ្ជា​ប្រាប់​ទៅ​សភា​គណបក្ស​ប្រជាជន​របស់​លោក​ ឱ្យធ្វើ​ញត្តិ​ទៅ​ប្រធានរដ្ឋសភា​ ដើម្បី​កែប្រែ​ច្បាប់​ ស្តី​ពី​គណបក្ស​នយោបាយ​ ដោយ​ប​ញ្ជូ​ល​មាត្រា​ថ្មី​មួយ​ ឬ​កថា​ខ័​ណ្ឌ​ថ្មី​ដើម្បី​ដកសិទ្ធិ​អ្នកនយោបាយ​ ដែល​សម្តេច​ថា​ជា​ទណ្ឌិត​មិន​ឱ្យធ្វើ​នយោបាយ​។​ លោកនាយក​រដ្ឋមន្ត្រី​ថា​ គេ​មិន​ដែល​ទុក​ឱ្យ​អ្នកមាន​ទោស​មាន​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ​ ដែល​សម្តេច​ថា​ សូ​ម្បី​តែ​ប្រទេស​ថៃ​គេ​ក៏​រំលាយ​គណបក្ស​នយោបាយ​ផង​ដែរ​ ប្រ​សិប​បើ​មេ​បក្ស​មាន​កំហុស​ព្រហ្មទណ្ឌ​។​

​ជុំវិញ​ការ​វាយប្រហារ​របស់​លោក​ សម​ រ​ង្ស៊ី​ នេះ​ លោក​ សុខ​ ឥ​សាន្ត​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ វោហា​ស័ព្ទ​របស់​មេ​បក្ស​ប្រឆាំង​នេះ​ គឺ​មិន​ត្រឹមត្រូវ​តាម​បរិបទ​នយោបាយ​កម្ពុជា​នោះ​ទេ​ ហើយ​ថាស​ម្តី​ដេ​ល​លើក​ឡើង​នេះ​ ផ្ទុយ​ពី​ការ​ពិត​ទាំងស្រុង​។​ លោក​ សុខ​ ឥ​សាន្ត​ ថាបើ​ទោះបីជា​បក្ស​កាន់​អំណាច​ស្រក់​សំឡេង​គាំទ្រ​កាលពី​ឆ្នាំ​ ២០១៣​ក្តី​ តែ​លោក​ថា​ លទ្ធផល​ឆ្នោត​នៅ​ឆ្នាំ​ ២០១៨​ អាច​ប្រហាក់ប្រហែល​នឹង​លទ្ធផល​កាលពី​ឆ្នាំ​ ២០១៣​ ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។ ​លោក​ សុខ​ ឥ​សាន្ត​៖«​ហើយ​ចំនួន​តួលេខ​អ្នកគាំទ្រ​នៅ​តែ​ប្រហាក់ប្រហែល​មុន​ដែរ​ ដែល​វា​អត់​មាន​ស្រុ​ឌ​ចុះ​ខ្លាំង​ទេ​ អាហ្នឹង​វា​ជា​ការ​មួយ​ដែល​យើង​វៃ​តម្លៃ​ថា​ នៅ​មាន​ចំណុច​ខ្វះខាត​ដែល​យើង​បាន​កែ​លំអ​។​ អ​ញ្ចឹ​ង​ទេ​រដ្ឋាភិបាល​លោក​បាន​ដាក់​នូវ​យុទ្ធសាស្ត្រ​ និង​យុទ្ធវិធី​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ​ អ​ញ្ចឹ​ង​ផ្អែក​ទៅ​លើ​មូលដ្ឋាន​នៃ​លទ្ធផល​ជា​ជ័យ​ជំនះ​លើ​គ្រប់​វិស័យ​នេះ​ យើង​យល់​ថា​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​នឹង​កើនឡើង​វិញ​»​។​

លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

​ដំណើរ​នយោបាយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ ឆ្នាំ​ ២០១៧​ និង​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​ ខាង​មុខ​នេះ​ លោក​ គឹ​ម​ សុខ​ អ្នក​សិក្សា​ស្រាវ ជ្រាវ​សង្គម​ និង​នយោបាយ​កម្ពុជា​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​មិន​រៀបចំ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​នោះ​ទេ​ គឺ​គណ បក្ស​ប្រជាជន​កម្ពុជា​ទំនង​កំពុង​តែ​ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​ទៅ​បន្តអំណាច​ទៅ​វិញ​។ ​​លោក​ គឹ​ម​ សុខ​៖«​ប្រសិនបើ​ត្រៀមខ្លួន​ទៅ​រៀបចំ​ការ​បោះ​ឆ្នោត​ ច្បាស់​ជា​យល់ចិត្ត​រាស្ត្រ​ហើយ​ ច្បាស់​ជា​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​សង្គម​ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​នោះ​ហើយ​ ច្បាស់​ជា​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​ហើយ​ ច្បាស់​ជា​ដោះស្រាយ​បញ្ហា​ព្រំដែន​ហើយ​ដើម្បី​យល់ចិត្ត​រាស្ត្រ​ ពីព្រោះ​ការ​កាល​គេ​និយាយ​ពី​ការ​បោះ​ឆ្នោត​ គឺ​គេ​និយាយ​ទៅ​លើ​ការ​គ្រាំ​ទ្រ​របស់​ប្រជារាស្ត្រ​ ដូច្នេះ​ហើយ​យើង​មើល​ចំណុច​ចុង​ក្រោយ​គាត់​មិន​បាន​ធ្វើ​អ្វី​ដែល​ទៅ​យកចិត្ត​រាស្ត្រ​ទេ​ បាន​ន័យ​ថា​គាត់​មិន​បាន​ត្រៀម​ទៅ​ការ​បោះ​ឆ្នោត​ទេ​ គាត់​ត្រៀម​ក្នុង​យុទ្ធ​ធិ​ករ​បែប​ណាមួយ​ក្នុង​នយោបាយ​ ដើម្បី​រក​ទិស​ដៅ​នៃ​ការ​បន្តអំណាច​តែ​ប៉ុណ្ណឹង​»​។

​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​ត្រៀម​ប្រកួតប្រជែង​ដណ្តើម​កៅអី​តំណាង រាស្ត្រ​នៅ​សភា​ខាង​មុខ​នេះ​ មិន​គាំទ្រ​ឱ្យ​បក្ស​កាន់​អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ដាក់​ជន​ជាប់ពិរុទ្ធ​ឲ្យ​នៅ​ក្រៅ​ការ​ដឹកនាំ​នយោបាយ​នោះ​ទ្បើ​យ​ ខណៈ​បក្ស​ប្រជាជន​កំពុង​តាក់តែង​ឯកសារ​ធ្វើ​វិសោធន​ កម្ម​ច្បាប់​បាន​មួយ​ចំនួន​ហើយ​។​ បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បានឱ្យ​ដឹង​ថា​ យ៉ាង​យូរ​នៅ​អំ​ទ្បុ​ង​ខែមេសា​ ខាង​មុខ​នេះ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នឹង​ធ្លាក់​ដល់​ដៃ​រដ្ឋសភា​។​





Share

ព័ត៌មានទាក់ទង

Image