ក្រុងប៉េកាំង ៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃទី ០៤ កុម្ភៈ មិនឱ្យបង្កអស្ថិរភាពនៅតំបន់អាស៊ីខាងកើតនោះទេ បន្ទាប់ពីរដ្ឋ មន្ត្រីការពារជាតិថ្មីរបស់លោក Donald Trump បាននិយាយថា ទីប្រជុំកោះដែលទីក្រុងប៉េកាំង និងទីក្រុងតូក្យូ កំពុងប្តឹងទាមទារកម្មសិទ្ធិគ្នានោះ ត្រូវបានគ្របដណ្តប់ដោយកិច្ចព្រមព្រៀងយោធា អាមេរិក-ជប៉ុន។
ទីប្រជុំកោះ សេនកាគូ (Senkaku) ដែលគេស្គាល់ក្នុងប្រទេសចិនថា កោះដាយយូ(Diaoyus) ស្ថិតនៅតំបន់សម្បូរត្រី ហើយក៏ស្ថិតនៅចំកណ្តាលនៃជម្លោះដ៏ក្តៅគគុករវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ដែលប្រទេសទាំងពីរសុទ្ធតែអះអាងថា កោះនេះជាផ្នែកមួយនៃទឹកដីរបស់ប្រទេសពួកគេជាច្រើនសតវត្សមកហើយ។
យោងតាមទីភ្នាក់ងារស៊ីនហួដែលបានស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយថា៖«កោះដាយយូ និងកូនកោះផ្សេងទៀត ដែលនៅជាប់គ្នាត្រូវបានជាផ្នែកមួយនៃការភ្ជាប់ជាទឹកដីរបស់ប្រទេសចិនចាប់តាំងពីសម័យបុរាណមកម្ល៉េះ»។
លោក Lu Kang បន្តថា៖«យើងជម្រុញឱ្យភាគីអាមេរិកទទួលយកនូវអាកប្បកិរិយាទទួលខុសត្រូវ ដោយបញ្ឈប់ការធ្វើកត់សម្គាល់ខុស … ហើយជៀសវាងកុំឱ្យបញ្ហានេះមានភាពស្មុគស្មាញ និងនាំយកអស្ថេរ ភាពទៅនឹងស្ថានភាពនៅក្នុងតំបន់នេះ»។
ថ្លែងនៅទីក្រុងតូក្យូនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់អាស៊ីខាងកើត រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti បានឱ្យដឹងថា កម្មវត្ថុនៃកោះនេះគឺបានភ្ជាប់នូវសន្ធិសញ្ញាក្រុង ស៊ីនតោននិងទីក្រុងតូក្យូជាយូរហើយ។
លោក Matti និយាយថា៖«សហរដ្ឋអាមេរិកនឹងបន្តការទទួលស្គាល់ការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជប៉ុននៃកោះនេះ ខ្ញុំបញ្ជាក់ច្បាស់ថា គោល នយោបាយយូរអង្វែងរបស់យើងគឺឈរលើកោះសេនកាគូ»។ លោកថា៖«មាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខអាមេរិកនិងជប៉ុនត្រូវបានអនុវត្ត»។ មាត្រា ៥ បានចែងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកដើម្បីការពារជប៉ុន ឬគ្រប់គ្រងទឹកដីប្រឆាំងនឹងការវាយប្រហារណាមួយ។
យ៉ាងណាលោក Lu បានប្រាប់ទីភ្នាក់ងារស៊ីនហួថា សន្ធិសញ្ញាអាម៉េរិក-ជប៉ុន គឺជាផលិតផលនៃសង្គ្រាមត្រជាក់មួយ ហើយមិនគួរធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពដែនដីរបស់ចិននោះទេ៕ប្រភព៖CNA