en     km
en     km

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ៖​ កម្ពុជា​គឺជា​ទីផ្សារ​សេវាកម្ម​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​ជប៉ុន​

Share

ភ្នំពេញ​ ៖​ នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណ​យោគយល់​គ្នា​ រវាង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEC)​ ជាមួយ​ អង្គភាព​ក្រុម​សហគ្រិន​វ័យក្មេង​នៃ​សភាពាណិជ្ជកម្ម​ប្រទេស​ជប៉ុន​ (YEG)​ ដែល​ធ្វើ​ឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិ ជ្ជកម្ម​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ នៅ​ក្នុង​ក្រសែភ្នែក​របស់​វិនិយោគិន​ជប៉ុន​ គឺជា​ទីផ្សារ​ដែល​មាន​សក្តានុពល​សម្រាប់​វិស័យ​សេវាកម្ម​ជាក់​ ស្តែង​ដូច​ជា​ការ​រ​វិនិយោគ​របស់​ផ្សារ​ទំនើប​ អ៊ី​អន​ សាខា​ទី​១​ និង​ទី​២​ ការ​បើក​ឲ្យ​មាន​ជើង​ហោះ​ ហើរ​ត្រង់​ របស់​អាកាសចរណ៍​ជប៉ុន​ ANA​ ពី​តូ​ក្យូ​ មក​រាជធានី​ភ្នំពេញ​ និង​ការ​បើក​ដំណើរការ​ភោជនីយដ្ឋាន​ជប៉ុន​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ជាដើម​។​

wmc-thum-tra
​លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា​ ការ​ចុះ​អនុស្សរណៈ​នេះ​ គឺជា​វឌ្ឍនភាព​ថ្មី​មួយទៀត​ សម្រាប់​ទំនាក់ទំនង​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​ ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ បាន​កើនឡើង​ ជា​លំដាប់​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ ៖«​ខ្ញុំ​សង្ឃឹមថា​សហ គ្រិន​វ័យក្មេង​ នៃ​ប្រទេស​ទាំង​ពីរ​ នឹង​មានឱកាស​ធ្វើការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​កិច្ចការ​ប្រកប​ធុរកិច្ច​ ដើម្បី​ឈាន​ទៅ​សហការ​វិនិយោគ​លើ​វិស័យ​ដ៏​មាន​សក្តានុពល​ផ្សេងៗ​ សំដៅ​បង្កើត​ប្រាក់​ចំណេញ​ និង​ ឱកាស​ការងារ​ជូន​ប្រជាជន​ ក៏​ដូច​ជា​រួមចំណែក​ជំរុញ​កំណើនសេដ្ឋ កិច្ច​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​»​។

​លោក​ ហ៊ិ​ដេ​ហ៊ី​សា​ អូ​រី​នូ​ឈិ​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់​កម្ពុជា​ និង​ស្ថិរភាព​នយោបាយ​ គឺជា​កត្តា​ទាក់ទាញ​ដល់​សហគ្រិន​ ជប៉ុន​ជា​ច្រើន​។​លោក​ ហ៊ិ​ដេ​ហ៊ី​សា​ អូ​រី​នូ​ឈិ​៖«​ខ្ញុំ​ជឿ​ថា​ពិធី​ចុះ​ MoU​ ថ្ងៃនេះ​ នឹង​ជួយ​បង្កើន​ទំនាក់ទំនង​ ឈ្នះៗ​ រវាង​សហគ្រិន​វ័យក្មេង​របស់​ជប៉ុន​ និង​កម្ពុជា​»​។

​យោង​តាម​ទិន្ន័យ​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ (ITC)​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ ជប៉ុន​ នៅ​ក្នុង​ឆ្នាំ​ ២០១៣​ មាន​ចំនួន​ ១៧៣​ លាន​ដុល្លារ​ ។​ នៅ​ឆ្នាំ​២០១៤​ មាន​ចំនួន​ ៥១៦​លាន​ដុល្លារ​ និង​ឆ្នាំ​២០១៥​ បាន​កើន​ដល់​ចំនួន​ ៦៦៦​លាន​ដុល្លារ​។​ ទន្ទឹម​គ្នា​នេះ​ ក្នុង​ទឹកប្រាក់​វិនិ យោគ​ដោយ​ផ្ទាល់​ ពី​បរទេស​ (FDI)​ លើ​វិស័យ​អចលនទ្រព្យ​ដែល​មាន​ទំហំ​ ៧.២​ពាន់​លាន​ដុល្លារ​ សម្រាប់​រយៈពេល​ ៨​ខែ​ នៃ​ឆ្នាំ​ ២០១៦​ ប្រទេស​ជប៉ុន​ បាន​ឈរ​នៅ​ក្នុង​លំដាប់​ទី​បី​ ខណៈ​ដែល​ប្រទេស​ចិន​ ឈរ​នៅ​ក្នុង​លំដាប់​ទី​១​ ហើយ​ប្រទេស​កូរ៉េ​ខាងត្បូង​ ឈរ​ក្នុង​លំដាប់​ទី​ ២៕

Share

ព័ត៌មានទាក់ទង

Image