en     km
en     km

ជនភៀសខ្លួន​ ១៣០០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ​ប្រទេស​អ៊ីតា​លី​

Share

​រ៉ូ​ម​ ៖​ ឆ្មាំ​សមុទ្រ​បានឱ្យ​ដឹង​ថា​ ជនភៀសខ្លួន​ជាង​ ១៣០០​ នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ នៅ​ក្នុង​បេសកកម្ម​ចំនួន​ ១៣​លើក​ដាច់​ដោយឡែក​ពី​គ្នា​ក្នុង​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ កាលពី​ថ្ងៃ​សុក្រ​ ទី​០៣​ ម្សិលមិញ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ចំនួន​ជនភៀសខ្លួន​សរុប​ដែល​ត្រូវ​សង្គ្រោះ​រយៈ ពេល​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​កើន​រហូត​ដល់​ជាង​ ២៦០០​នាក់​ហើយ​។​

ជនភៀសខ្លួនដែលត្រូវបានជួយសង្គ្រោះ។រូបតំណាង
ជនភៀសខ្លួនដែលត្រូវបានជួយសង្គ្រោះ។រូបតំណាង
​កងទ័ពជើងទឹក​អ៊ី​តា​លី​ និង​កងទ័ពជើងទឹក​អង់គ្លេស​ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា​ ជនភៀសខ្លួន​ទាំងនោះ​បាន​ជិះ​នៅ​លើ​នាវា​ចំនួន​ ១៣​ ផ្សេង​គ្នា​ ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​កណ្តាល​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ ដោយ​កប៉ាល់​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ី​តា​លី​។​

ជនភៀសខ្លួន​ទាំង​ ១៣០០​ នាក់​នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​តាំងពី​ថ្ងៃ​ពុធ​មក​ម្ល៉េះ​។

បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ភៀសខ្លួន​ចេញពី​ប្រទេស​លី​ប៊ី​ឆ្លងកាត់​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​ ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​ គឺជា​ច្រក​សំខាន់​មួយ​ទៅ​កាន់​អឺរ៉ុប​សម្រាប់​ជនភៀសខ្លួន​។​

កាលពី​ឆ្នាំ​មុន​ មាន​ជនភៀសខ្លួន​ចំនួន​ ១៨១​ ០០០​ ម្នាក់​បាន​ធ្វើ​ដំណើរ​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួក​គេ​ ហើយ​ពួក​គេ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អ្នករត់ពន្ធ​។​ ចំណែក​ជនភៀសខ្លួន​ជាង​ ៥០០០​ នាក់​ត្រូវ​គេ​ជឿ​ថា​ បាន​ស្លាប់​ខណៈ​ព្យាយាម​ឆ្លងកាត់​ព្រំដែន​កាលពី​ឆ្នាំ​ ២០១៦៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image