កាលណាគេព្រួយបារម្ភថាពិភពលោក អាចកើតមានសង្គ្រាមឆាប់ៗនេះ គឺ ដំបូងគេ នឹកគិតភ្លាមទៅលើស្ថានការណ៍សឹក នៅ លើឧបទ្វីបកូរ៉េហើយ បន្ទាប់មកគេគិតទៅភាពតានតឹងរវាង ប្លុកយោធាណាតូ ដែលដឹកនាំដោយអាមេរិកជាមួយរុស្ស៊ី។
តែថ្មីៗបំផុតនេះ ដែលនាំឱ្យមានការព្រួយបារម្ភពីការផ្ទះសង្គ្រាម គឺ នៅលើឧបទ្វីប ព្រោះស្ថានការណ៍សឹកបានតានតឹងជាប់ជានិច្ច ដោយកូរ៉េខាងជើង គំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក ដោយចាប់ផ្ដើមដំបូងវាយលុកចូលប្រទេសកូរ៉េខាងត្បូងដែលជាសម្ព័ន្ធភាពជាមួយអាមេរិក ។
កត្តាអ្វីខ្លះអាចនាំឱ្យមានសង្គ្រាមកើតឡើងនៅលើឧបទ្វីបកូរ៉េ ?
បើនិយាយពីសកម្មភាពនាំទៅរកសង្គ្រាមមានច្រើនដូចជា៖
-អាមេរិកដាក់ពង្រាយកាំជ្រួច បាញ់កាំជ្រួច រួមនឹងសព្វាវុធទំនើបៗ និងកងទ័ពមានរួចហើយនៅលើទឹកដីកូរ៉េខាងត្បូង ។
-ទ័ពអាមេរិកនឹង កូរ៉េខាងត្បូង បន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។
-កូរ៉េខាងជើង បានរំកិលទ័ពមកកាន់ព្រំដែន ខណៈកូរ៉េខាងត្បូងក៏បានរំកិលទ័ពចូលមកព្រំដែនផងដែរ ។
- សពា្វវុធទំនើបៗរបស់ប្រទេសទាំងពីរ រួមទាំងអាមេរិកបានត្រៀម ដើម្បីធ្វើសង្គ្រាមរួចរាល់ហើយដែរ ។
-ប្រទេសចិនក៏បានដាក់ពង្រាយកាំជ្រួចនៅតាមព្រំដែនជាមួយកូរ៉េខាងជើងដែលជាការការពារខ្លួនផង ឬក៏ជាការពារកូរ៉េខាងជើងផង ។
-ជប៉ុន បានពង្រាយកាំជ្រួចសព្វាវុធទំនើបៗ និងកងទ័ពរបស់ខ្លួន ដើម្បីការពារប្រទេសខ្លាចមានការវាយលុកពីកងទ័ពកូរ៉េខាងជើង ។ សង្គ្រាមពាក្យសម្ដីកាន់តែខ្លាំងរវាងអាមេរិក និងកូរ៉េខាងជើង
រដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិក Jim Mattis ដែលបានទៅដល់ទីក្រុងសេអ៊ូលនៅថ្ងៃនេះ បានព្រមានក្រុងព្យុងយ៉ា ថា នឹងគ្រោះថ្នាក់ ប្រសិនបើកូរ៉េខាងជើងហ៊ានបាញ់កាំជ្រួចរំលងទ្វីបចូលដែនសមុទ្រអាមេរិក ។ លោករដ្ឋមន្ដ្រីការពារជាតិ បានអះអាងដូចនេះ នៅចំពោះមុខ សមភាគីកូរ៉េខាងត្បូង។
លោកបានបញ្ជាក់ថា បើមានការវាយប្រហារណាមួយទៅលើអាមេរិក ឬសម្ព័ន្ធអាមេរិកដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ា គឺ រដ្ឋាភិបាលរបស់លោក គឹម ជុនអ៊ុន មិនអាចឈ្នះសង្គ្រាមបានឡើយ ដែលពេលនោះ សម្ព័ន្ធមិត្តនឹងវាយសន្ទុបយ៉ាងខ្លាំងក្លាកំទេចរបបក្រុងព្យុងយ៉ា ។
ចំណែកឯរដ្ឋាភិបាលក្រុងព្យុងយ៉ាវិញ បានព្រមានវិញដែរថា ទោះជាសម្ព័ន្ធមិត្ត (អាមេរិក កូរ៉េខាងត្បូង ជប៉ុន ) ពួតដៃគ្នាក៏ដោយ គឺ មិនអាចឈ្នះកូរ៉េខាងជើងបានឡើយ។មិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាងនឹងវាយលុកចូលវិមានប្រធានាធិបតីកូរ៉េខាងត្បូងទៀតផង ។
កាលពីសប្ដាហ៍មុនទីក្រុងព្យុងយ៉ាង បានបន្ដបាញ់សាកល្បងកាំជ្រួចបំពាក់ដោយក្បាលនុយក្លេអ៊ែរ ចូលទៅដែនសមុទ្ររបស់ជប៉ុនដែលជាការគំរាមកំហែងមួយថ្មីទៀតទៅលើសម្ព័ន្ធមិត្តទាំងបីនេះ ។
លោករដ្ឋមន្ដ្រីការពារជាតិអាមេរិកព្រមានថា ក្រុងព្យុងយ៉ា នឹងជួបគ្រោះកាច បើមិនប្ដូរជំហររបស់ខ្លួនឡើងវិញ ។
សព្វាវុធនិងវត្តមានកងទ័ពអាមេរិក នៅលើប្រទេសកូរ៉េខាងត្បូង និងនៅជប៉ុន វត្តមានកងទ័ពអាមេរិក នៅលើទឹកដី កូរ៉េខាងត្បូង មាន ២៨៥០០នាក់ និងនៅប្រទេសជប៉ុន ជិត៥០០០០ នាក់ ។
ក្រៅពីវត្តមានកងទ័ព សហរដ្ឋអាមេរិក មានគ្រឿងសព្វាវុធទំនើបៗមួយចំនួនទៀត ដូចជា យន្តហោះចមម្បាំង B-52 យន្តប្រតិកម្មរហ័ស នាវាចម្បាំង នាវាមុជទឹក កាំជ្រូច បាញ់យន្តហោះ កាំជ្រួចបាញ់កាំជ្រូច រថពាសដែក រថគ្រោះ។ ចំណែក កូរ៉េខាងជើ់ង ក៏មានសញ្វាវុធទំនើបៗ មិនចាញ់អាមេរិកឡើយ។ ប្រទេសផ្ដាច់ការមួយនេះ មានគ្រាប់បែកនុយក្លេអ៊ែរ ជាអាវុធប្រល័យលោក មានជាង១០គ្រាប់។
បើសង្គ្រាមកូរ៉េផ្ទុះឡើង អាចនឹងមានសង្គ្រាមលោកលើកឬទេ?
សង្គ្រាម កូរ៉េឆ្នាំ ១៩៥០-៥៣ ដែលមិនឈ្នះមិនចាញ់ ហើយពុះប្រទេសនេះជាពីរគឺដោយសារតែមានអាមេរិកចូលការពារកូរ៉េខាងត្បូង ហើយចិន និង រុស្ស៊ីការពារកូរ៉េខាងជើង ។ បើសង្ក្រាមកើតមានមែននោះ អាចនឹងកើតមានសង្ក្រាមលោក ព្រោះតែ ចិន និងរុស្ស៊ី ពិតជាជួយកូរ៉េជើងម្ដងទៀត ព្រោះផលប្រយោជន៍ចិនមានច្រើនណាស់ នៅកូរ៉េខាងជើង។ ការព្យារណ៍នេះទំនងមិនខុសទេ ព្រោះ ប្រទេសចិនក៏បានដាក់ពង្រាយកាំជ្រួច និងកងទ័ពមួយចំនួននៅតាមព្រំដែន ជាប់នឹងកូរ៉េខាងជើងដែរ៕