ប្រធានាធិបតីប្រទេសភូមាលោកធិន ចបានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃសុក្រទី៣ខែកុម្ភៈនេះសំរាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃ។នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលប្រទេសអតីតដឹកនាំដោយរបបសឹកក្រោយពីការបោះឆ្នោតដោយសេរីកាលពីចុងឆ្នាំ២០១៥។
លោក ធិន ច បានមកដល់ទីក្រុងភ្នំពេញនៅម៉ោងប្រមាណ១១និង៣០នាទីតាមការអញ្ជើញរបស់ព្រះមហាក្សត្រសម្តេចព្រះនរោត្តមសីហមុនី ។ ហើយបើតាមគម្រោងលោក ធិន ច នឹងត្រូវចូលគាល់ព្រះមហាក្សត្រខ្មែរនៅរសៀលថ្ងៃដដែលនេះនិងជួបសន្ទនាទ្វេភាគីជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ធិន ច បានឡើងកាន់អំណាចបន្ទាប់ លោកស្រី អ៊ុងសាន ស៊ូជី ប្រធានបក្សសម្ព័នភាពប្រជាធិតេយ្យ ផ្ទេរអំណាចឲ្យ ដោយសាររដ្ឋធម្មនុញ្ញា មីយ៉ានម៉ា មិនអនុញ្ញាតិឲ្យលោកស្រីដឹកនាំប្រទេសដោយសារលោកស្រីមានស្វាម៉ីជាជនបរទេស៕