en     km
en     km

សហភាពអឺរុបផ្តល់ជំនួយ ជាង៣៥លានដុល្លារជាបន្ទាន់ ដល់ប្រទេសGambia

Share

សហភាពអឺរ៉ុប ប្រកាសផ្ដល់ជំនួយជា បន្ទាន់ នូវទឹកប្រាក់សុទ្ធ ៣៥លាន៦សែនដុល្លារ ទៅឱ្យអតីត ប្រទេសផ្ដាច់ការ Gambia នៅទ្វីបអាហ្វ្រិក ដើម្បីជួយទប់លំនឹងហិរញ្ញវត្ថុរបស់ប្រទេសនេះ ដោយសារ បក្សពួកអតីតប្រធានាធិបតី បានប្រមូលលួច ពីឃ្លាំងប្រាក់របស់អស់រលីង។

flag-adamabarrow-o1

ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំប្រទេស Gambia លោក Attila Lajos  ដែលស្រង់មកចុះផ្សាយដោយសារព័ត៌មាន Newsweek បានឱ្យដឹងថា មូលនិធិនេះត្រូវបានប្រគល់ឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក Adama Barrow គឺ ដើម្បីជួយស្ដារស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះ​ ជាបន្ទាន់ ដោយសារតែ​ ប្រាក់នៅក្នុងរតនាគារ អស់រលីង។

លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា  សហភាពអឺរ៉ុបសន្យាគាំទ្ររដ្ឋាភិបាលថ្មីនៃប្រទេស Gambia ហើយយើងត្រូវធ្វើអ្វីចាំបាច់ដើម្បីគាំទ្រ ហិរញ្ញវត្ថុរបស់ប្រទេសនេះជាបន្ទាន់​ក្នុងស្ថានភាពបច្ចុប្បន្ន ។

ប្រទេស Gambia ទើបតែរើបំរះខ្លួនរួចពីការគ្រប់គ្រងជនផ្ដាច់ការ Yahya Jammeh កាលពីថ្ងៃទី ២១ មករា ឆ្នាំ​២០១៧ ដោយកងទ័ពអាហ្វ្រិកខាងលិចចូលទៅបណ្ដេញលោកពីប្រធា នាធិបតី ដោយសារតែបុរសខ្លាំងរូបនេះ ក្រាញអំណាចទោះជាខ្លួនចាញ់ឆ្នោតក៏ដោយ ។

មិនតែប៉ុណ្ណោះ លោក Jammeh ត្រូវបានគេចោទថា​បានលួចលុយពីរតនាគារ ១១លាន ៤សែនដុល្លារអាមេរិក ហើយយកទៅតាមខ្លួនទៅរស់នៅប្រទេសគីនេ ដែលជាប្រទេសមួយស្ថិតនៅក្រោមការគ្រប់គ្រងផ្ដាច់ការមួយដែរ៕ Newsweek

Share

ព័ត៌មានទាក់ទង

Image