ភ្នំពេញ ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានផ្តល់ជំនួយថវិកាជិត ១៦០ លានដុល្លារអាមេរិកលើវិស័យកសិកម្មនៅកម្ពុជា។
ពិធីចុះហត្ថលេខាផ្តល់ជំនួយនិងកម្ចីសម្រាប់វិស័យកសិកម្មកម្ពុជា។រូបភាពពីស្ថានទូតធាមេរិក[/caption]បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលវិទ្យុស្ត្រីទទួលនៅថ្ងៃទី ៣ កុម្ភៈនេះ បានឲ្យដឹងថា តាមកម្មវិធីសន្តិសុខស្បៀងរបស់រដ្ឋាភិបាលអាមេរិកនៃភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) មានគម្រោងបណ្តាក់ទុនប្រមាណ ៤០ លានដុល្លារអាមរិក ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ទៀត។
ជាមួយគ្នានេះ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ក៏បានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីចំនួន ១១៨ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មក្នុងរយៈពេល ៥ ឆ្នាំ។
រាជរដ្ឋាភិបាលបានសម្រេចដាក់គោលនយោបាយមិនយកពន្ធដីកសិកម្ម ដែលអាចនឹងជួយសម្រាលបន្ទុកប្រជាកសិករកម្ពុជាប្រមាណ ៨០ភាគ រយ។ ក៏ប៉ុន្ដែកសិករខ្មែរមានបញ្ហាប្រឈមទៅនិង បញ្ហាកង្វះទឹក បញ្ហាកង្វះទុន បញ្ហាកង្វះបច្ចេកទេស និងកង្វះការយកចិត្ដទុក ដាក់ពីរាជរដ្ឋាភិ បាលចំពោះការផ្ដល់ទីផ្សារផលិតផលកសិកម្ម៕