ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា កងទ័ពត្រូវតែបន្ដបេសកកម្មរបស់ខ្លួនថែមទៀត ដើម្បីបោសសំអាតអ្នករត់ពន្ធគ្រឿងញៀនដែលនៅសេសសល់ដោយសារតែអ្នកទាំងនោះមិនព្រមបោះបង់ចោលនូវមុខរបរដូចនេះ។
លោក Duterte បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ប្រទេស នឹងសង្គមហ្វីលីពីននៅតែបន្ដរងការគំរាមកំហែងសន្ដិសុខជាតិ ដោយសារតែពួកឈ្មួញរកស៊ីគ្រឿងញៀនមិនបានបញ្ឈប់សកម្មភាពរបស់ពួកគេ។
លោកបញ្ជាក់ថា ក្នុងនាមលោកជាប្រធានាធិបតីអាចបញ្ជាទៅកងកំលាំងប្រដាប់អាវុធ ឱ្យបន្ដប្រតិបត្តិការសង្គ្រាមគ្រឿងញៀនបន្ថែមទៀត ។
ការអះអាងរបស់លោក Duterte បានធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្ដរជាតិ Amnesty International ដែលមានស្នាក់ការនៅទីក្រុងឡុងដុន បានឱ្យដឹងថា មនុស្សស្លាប់ដោយសារគ្រឿងញៀននៅហ្វីលីពីនជាង ៦៥០០នាក់ ដោយអង្គការនេះ ចាត់ទុកថាជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ដោយសារករណីនេះហើយ លោក Duterte បានប្រកាសជាថ្មីទៀតថា ត្រៀមប្រឆាំងគ្រឿងញៀនមិនទាន់ចប់នៅឡើយទេ ។
មិនថាឡើយអង្គការលើកលែងទោសអន្ដរជាតិ Amnesty International ក្រុមប្រឹក្សាសន្ដិសុខសិទ្ធិមនុស្សអន្ដរជាតិ សហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងខាំ្លងចំពោះលោក Duterte ដែលសម្លាប់មនុស្សរង្គាលក្នុងសង្គ្រាមប្រឆាំងគ្រឿងញឿន៕ប្រភព:AFP