en     km
en     km

ម៉ា​ឡេ​ស៊ី​ចាប់​ទទួល​ជនភៀសខ្លួន​ Rohingya​ ធ្វើ​ការងារ​នៅ​ប្រទេស​នេះ​

Share

ប្រទេស​ម៉ា​ឡេ​ស៊ី​ ប្រកាស​ទទួលយក​ជនភៀសខ្លួន​  Rohingya​ ​ មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ០១​ មីនា​ ខែ​ក្រោយ​នេះ​ ក្នុង​គោលបំណង​ជួយ​ទប់ស្កាត់​វិបត្តិ​ជនភៀសខ្លួន​របស់​សហគមន៍​មួយ​នេះ​ ។​

សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។
សហគមន៍រ៉ូហ៊ីងយ៉ា ដែលត្រូវបាន រដ្ឋាភិបាលភូមា បណ្តេញចេញពីប្រទេស។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២​ កុម្ភៈ​ ដែល​ស្រង់​សម្ដី​ឧ​បក​នាយក​រដ្ឋមន្ដ្រី​ Ahmad​ Zahid​ Hamidi​ បានឱ្យ​ដឹង​ថា​ ការ​សម្រេច​ដូចនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ជាមួយ​អង្គការសហប្រជាជាតិ​ផ្នែក​ជនភៀសខ្លួន​ ដែល​ក្នុង​កិច្ចប្រជុំ​នេះ​ បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ ដើម្បី​ជួយ​សង្គ្រោះ​ជនភៀសខ្លួន​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ។​

​តាម​លោក​ឧបនាយករដ្ឋមន្ដ្រី​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ដែល​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​អនុញ្ញាត​ឱ្យទៅ​ធ្វើការ​នៅ​តំបន់​កៅស៊ូ​ និង​ឧស្សាហកម្ម​នៅ​តំបន់​នោះ​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ ផែនការ​នេះ​ អាច​កាត់​បន្ថយ​បាន​នូវ​ការ​ជំនួញ​ជួញដូរ​មនុស្ស​ និង​ការ​កេងប្រវ័ញ្ច​ផ្សេងៗ​លើ​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ។​

ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​
ជនអន្ដោប្រវេសន៍​សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​

​សហគមន៍ ជា​ពលរដ្ឋ​រត់​ចេញពី​តំបន់​រាក់​ឃី​ន​នៃ​ប្រទេស​ភូមា​ បាន​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ការ​រើសអើង​ជាតិ​សាសន៍​ ដែល​ពួក​គាត់​បាន​រត់​ចេញ​តំបន់​នេះ​ ទៅ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ប្រមាណ​ជា​ ៣​ម៉ឺន​នាក់​ មក​ហើយ​រយៈពេល​ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image