en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ហៅ​ខ្លួនឯង​ថា​ជា​ឪ​បណ្ឌិត​ ស្រប​ពេល​ដែល​លោក​ថាឱ្យ​លោក​បណ្ឌិត​មាស​ នី​

Share

​ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ថ្ងៃនេះ​ថា​ សម្ដេច​ ជា​ ឪ​បណ្ឌិត​ ព្រោះ​ លោក​មានកូន​ជា​បណ្ឌិត​។​

hun-sen
សម្ដេច ហ៊ុន​ សែន

​ការ​លើក​ឡើង​របស់​សម្ដេច​ដូចនេះ​ គឺ​ ភ្លាមៗ​បន្ទាប់​ពី​សម្ដេច​បាន​ចោទសួរ​ទៅ​កាន់​លោក​បណ្ឌិត​ មាស​ នី​ ថា​ ជា​បណ្ឌិត​មែនទែន ​ឬ​ក៏​ជា​បណ្ឌិត​លេងៗ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ដូចនេះ​ «​ឱ​!​ អ្នក​បកស្រាយ​ហើយ​ គេ​ហៅ​លោក​ហ្នឹង​បណ្ឌិត​មែនទែន​ ឬ​បណ្ឌិត​លេងៗ​ស្អី​ ឈ្មោះ​ មាស​ នី​ គាត់​និយាយ​ថា​ មាត្រា​ ៩៧​ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ គណៈ​ក​ម្មា​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ដ្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួលខុស ត្រូវ​ ខ្ញុំ ខ្ញុំ​ដឹង​រដ្ឋធម្មនុញ្ញ​ ខ្ញុំ​មិនមែន​បណ្ឌិត​ទេ​ តែ​ខ្ញុំ​ជា​ឪ​បណ្ឌិត​ ម៉េច​បានជា​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​ជា​ឪ​បណ្ឌិត​ ព្រោះ​ខ្ញុំ​មានកូន​បណ្ឌិត​មិន​តិច​ជាង​ ២​ ខ្ញុំ​ឪ​បណ្ឌិត​មែន​ ហើយ​បើ​និយាយ​ថា​ខ្ញុំ​ជា​ឪ​ទាហាន​ក៏​ត្រូវ​ដែរ​ ព្រោះ​កូន​ខ្ញុំ​ក៏​ទាហាន​ ខ្ញុំ​ជា​ឪ​ទូរទស្សន៍​ក៏​ត្រូវ​ដែរ​ ព្រោះ​កូន​រកស៊ី​ខាង​ទូរទស្សន៍​»​។​

​អ្វី​ដែល​នាំ​អោយ​សម្ដេច​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ លោក​ជា​ឪ​បណ្ឌិត​នោះ​ ដោយសារ​តែ​លោក​ មិន​ទទួលយក​អនុសាសន៍​មួយ​ចំនួន​របស់​អ្នកវិភាគ​ ដែល​ក្នុង​នោះ​រួម​មាន​លោក​ បណ្ឌិត​ មាស​ នី​ ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image