ភ្នំពេញ៖ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានកំណត់ ឱ្យស្ថានីយ៍ប្រេងឥន្ទនៈទាំងអស់លក់សាំងធម្មតាតម្លៃ ៣៧៥០រៀល ក្នុងមួយលីត្រ។
សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា សម្រាប់តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឲ្យលើសពី ៣,៨៥០រៀលក្នុង ១លីត្រ និង តម្លៃប្រេងម៉ាស៊ូត ត្រូវលក់មិនឲ្យលើសពី ៣,៤០០រៀលក្នុង១លីត្រ។
ទោះជាយ៉ាងណា តម្លៃប្រេងសាំង លក់រាយ ដែលខុសពី ស្ថានីយ៍រៀបរយ មានតម្លៃថោកជាង ស្ថានីយ៍ដែលក្រសួងពាណិជ្ជកម្មបានដាក់តារាងតម្លៃឱ្យលក់។ តម្លៃប្រេងឥន្ទនៈ នៅប្រទេសកម្ពុជា ត្រូវបានអ្នកប្រើប្រាស់ខ្លះ និយាយថា មានតម្លៃថ្លៃជាងប្រទេសជិតកម្ពុជា ដូចជាប្រទេសវៀតណាម និង ប្រទេសថៃដែលប្រេងសាំង របស់ប្រទេសទាំង ២នេះ ថោកជាងតម្លៃប្រេងសាំងលក់នៅកម្ពុជា៕