en     km
en     km

រាជ​បណ្ឌិត្យ​សភា​នឹង​ផ្ទៀង​ផ្ទាត់​ផែន​ទី​ដែល​ខ្លួន​ទទួល​បាន​ទាំង​អស់​នៅ​ថ្ងៃ​សុក្រ ​ទី​១៤​ សី​ហា​

Share

លោក សុក ទូច ចង្អុលបង្ហាយពីផែនទីក្នុងសន្និសីទនៅរាជបណ្ឌិត្យសភាកម្ពុជា
លោក សុក ទូច ចង្អុលបង្ហាយពីផែនទីក្នុងសន្និសីទនៅរាជបណ្ឌិត្យសភាកម្ពុជានាពេលកន្លងមក

ក្រុម​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នឹង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​ដែល​ខ្លួន​ទទួល​បាន​ទាំង​អស់​នៅ​ថ្ងៃ​សុក្រ​ ទី​១៤​ ខែ​សីហា ​ឆ្នាំ ​២០១៥ ​ខាង​មុខ​នេះ​ នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ នា​វេលា​ម៉ោង​វេលា​ម៉ោង ​៩ ​ព្រឹក​។​

​ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​បញ្ហា​ព្រំ​ដែន​នៅ​រាជ​បណ្ឌិត្យ​សភា​លោក ​សុខ ​ទូច ​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​ការ​ផ្ទៀ​ង​ផ្ទាត់​នេះ​ គឺ​ដើម្បី​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ទាំង​អ្នក​នយោ​បាយ ​ទាំង​អង្គ​ការ​សង្គម​ស៊ី​វិល​ ប្រជា​ពល​រដ្ឋ ​ក៏ដូច​ជា​អ្នក​សារ​ព័ត៌​មាន​ ​បាន​ដឹង​នូវ​អ្វី​ដែល​ក្រុម​​ការ​ងារ​របស់​លោក​ទទួល​បាន​។​

សំឡេង៖

ការ​ប្រកាស​របស់​ក្រុម​ស្រាវ​ជ្រាវ​បញ្ហា​ព្រំ​ដែន​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រគល់​ផែន​ទី​ទៅ​ឲ្យ​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​១០ ​ខែ​សីហា​កន្លង​មក​នេះ ​ហើយថា ​​ខ្លួន​បាន​ទទួល​ផែន​ទី​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​រួច​ហើយ​ នៅ​ឡើយ​តែ​ផែន​ទី​ដែល​សម្ដេច​ នរោត្ត​​ ​សី​ហ​នុ​ យក​ទៅ​តម្កល់​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង

Image