ប្រធានមន្ទីរប៉ុងតាហ្គោន ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក James Mattis នៅថ្ងៃព្រហស្បតិ៍នេះ បាន ចាកចេញទៅកាន់ ប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដើម្បី ធានាពីការប្ដេជ្ញាចិត្ត របស់ អាមេរិក ការពារសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រនេះ បន្តទៀត។
ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក James Mattis ជាការកត់សំគាល់ លើក ដំបូង របស់ រដ្ឋការលោកដូណាល់ត្រាំ ដែលទើបមានរូបរាង កាលពីថ្ងៃទី២០ មករា ។
សេចក្ដីថ្លែងការណ៍របស់មន្ទីរប៉ុងតាហ្គោន បញ្ជាក់ថា ទស្សនកិច្ចរបស់លោកJames Mattis ជាការបញ្ជាក់របស់ លោកត្រាំ ក្នុងការពង្រឹង សម្ព័ន្ធភាព ជាមួយប្រទេស ជប៉ុន និង សាធារណរដ្ឋ កូរ៉េ សំដៅការពារប្រទេស២នេះ និងសន្តិសុខតំបន់។ កងទ័ពអាមេរិក នៅលើទឹកដីប្រទេសជប៉ុនមាន ៤៧០០០នាក់ និងនៅ កូរ៉េខាងត្បូង ២៨៥០០នាក់ ។
ការបង្ហាញ ការប្ដេជ្ញាការពាររបស់ក្រុងវ៉ាស៊ីនតោន ត្រូវបានមើលឃើញថា ជាការបង្ហាញ ពីកម្លាំងសាមគ្គីគ្នា ទប់ទល់ ការកើតសង្គ្រាមណាមួយ ជាមួយកូរ៉េខាងជើង ដែលប្រកាន់របបផ្ដាច់ការ៕ ប្រភព:BBC