en     km
en     km

ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច ​មិន​លុបឈ្មោះ​ជន​៤៩២

Share

​ភ្នំពេញ​៖​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ នៅ​ថ្ងៃ​ពុធ​ ទី​១​ ខែកុម្ភៈ​ នេះ​ ដោយ​មិន​លុបឈ្មោះ​ជន​ ដែល​គេ​សង្ស័យ​ថា​ជា​ជនបរទេស​ឡើយ​។​

meeting-nec

​ជនបរទេស​ដែល​ចំនួន​ ៤៩២​នាក់​ ត្រូវ​គណបក្សប្រឆាំង​ប្តឹង​ឱ្យ​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដោយ​សំអាង​ថា​ ពួក​គេ​មិន​មាន​សញ្ជាតិ​ខ្មែរ​។

​យោង​តាម​សច​ក្តី​ជូនដំណឹង​របស់​ គ​.​ជ​.​ប​ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សំរេច​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៧​ ដោយ​តម្កល់​ទុក​សេចក្តីសម្រេច​ចំនួន​៦​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​  ទុកជា​បានការ​ទាំងមូល​។​ ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​ឃើញ​ថា​ ការ​ប្តឹង​ទាស់​លើ​សេចក្តីសម្រេច​របស់​ គ​.​ជ​.​ប​ ក្នុង​ការ​សុំ​លុបឈ្មោះ​ជនបរទេស​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​មាន​ឯកសារ​ឬ​ភស្តុ​តាង​ជា​លាយ លក្ខណ៍អក្សរ​ដែល​អាច​ឱ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ បដិសេធ​សេចក្តីសម្រេច​ របស់​ គ​.​ជ​.​ប​ បាន​ឡើយ​។​ ហើយ​ការ​បញ្ជាក់​ពី​ធាតុ​ពិត​នៃ​អត្តសញ្ញាណ​របស់​បុគ្គល​ណា​ម្នាក់​ «​មិនមែន​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ឡើយ​»​។​

​សូម​បញ្ជាក់​ថា​ ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​ផ្តើម​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​បី​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣០​ ដល់​ថ្ងៃ​ទី​១​ កុម្ភៈ​។​ មាន​សំណុំរឿង​ចំនួន​១១​ ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​ដោះស្រាយ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។​ បណ្តឹង​ដែល​បាន​ប្តឹង​ភាគច្រើន​ គឺ​ប្តឹង​ឱ្យ​លុបឈ្មោះ​ជន​ដែល​គេ​ សង្ស័យ​ថា​ ជា​ជន​វៀតណាម​ចំនួន​ ៥៨៧​នាក់​ពី​បញ្ជី​បោះ​ឆ្នោត​។​ ក្រៅពី​នេះ​មាន​បណ្តឹង​២​ឬ​៣​ប៉ុណ្ណោះ​ ដែល​ជា​បណ្តឹង​ស្តី​ពី​ភាព​មិន​ប្រក្រតី​នៃ​លំនៅ​ដ្ឋា​ន​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​៕

Share

ព័ត៌មានទាក់ទង

Image