en     km
en     km

រដ្ឋសភា​ផ្តើម​អង្កេត​រឿងអាស្រូវ​ផ្លូវភេទ​លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​

Share

​ភ្នំពេញ​៖​ រដ្ឋសភា​នឹង​ធ្វើការ​ស៊ើបអង្កេត​រឿងអាស្រូវ​ផ្លូវភេទ​ ស្នេហា​លួចលាក់​ដែល​ទំនង​ជាប់​ពាក់ព័ន្ធ​នឹង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក​ យ៉ែ​ម​ បុ​ញ្ញា​ឬ​ទ្ធិ​  ជាមួយ​លេខា​ផ្ទាល់ខ្លួន​របស់​លោក​។​

yem-ponha-rith
លោក យ៉ែម បុញ្ញាឬទ្ធិ

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​១​ ខែកុម្ភៈ​ នេះ​ថា​ លោក​កំពុងធ្វើការ​ស្រាវជ្រាវ​ពី​រឿងរ៉ាវ​ស្នេហា​នេះ​។​ លោក​បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ស្រាវជ្រាវ​នេះ​គឺ​ ដោយសារ​ខ្មែរ​មាន​ជំនឿ​ថា​ នៅ​ពេល​មានការ​ធ្វើ​អាណា​ចារ​នៅ​ក្នុង​បន្ទប់ធ្វើការ​នោះ​នឹង​នាំ​រឿង​ចង្រៃ​។

​ទោះជា​យ៉ាងណា​មន្ត្រី​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា​ នឹង​មិន​មាន​វិធានការ​អ្វី​ទាំងអស់​ប្រឆាំង​នឹង​តំណា ងរាស្ដ្រ​ និង​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ទី​៧​ នៃ​រដ្ឋសភា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សង្ស័យ​នេះ​ទេ​។​ ប៉ុន្តែ​នឹង​មាន​ពិធីសូត្រមន្ត​សែនព្រេន​តាម​របៀប​សាសនា​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃ​ទី​៣១​ មក​រា​ ម្សិលមិញ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ដោយ​យោង​លើ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ឈ្មោះ​ សីហា​ ដែល​លើក​ពី​អ្វី​ដែល​គេ​សង្ស័យ​ថា​ ជា​ទំនាក់ទំនង​ស្នេហា​លួ​យ​លាក់​នោះ​។​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ​ សីហា​ បាន​ទម្លាយ​រឿងអាស្រូវ​ស្នេហា​ដែល​លោក​អះអាង​ថា​ ជាប់​ពាក់​ព​ន្ធ័​ជាមួយ​លោក​ យ៉ែ​ម​ បុ​ញ្ញា​ឬ​ទ្ធិ​។​ ហើយ​ដំណាលគ្នា​នោះ​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ទម្លាយ​អាថ៌​កំបាំង​ដែល​គេ​ថា​ ជា​រឿងអាស្រូវ​ស្នេហា​លួចលាក់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ផង​ដែរ​។​ របស់​លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធិ​ មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃនេះ​៕

Share

ព័ត៌មានទាក់ទង

Image