en     km
en     km

Gambia​ ៖​ លោក​ Barrow​ ចូល​កាន់​តំណែង​នៅ​ពេល​ឃ្លាំងប្រាក់​របស់​ប្រទេស​អស់រលីង​

Share

​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ Gambia​ លោក​ Adama​ Barrow​ ដែល​បាន​ចូល​កាន់​តំណែង​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ បាន​និយាយ​ថា​ ឃ្លាំងប្រាក់​របស់​រដ្ឋ​គ្មាន​សេសសល់​អ្វី​ទេ​ ខណៈ​ដែល​ប្រទេស​ក្រីក្រ​មួយ​នេះ​ ជាប់បំណុល​យ៉ាងធ្ងន់ធ្ងរ​ ។​

លោក​ Adama​ Barrow
លោក​ Adama​ Barrow

​លោក​ Adama​ Barrow​ បាន​អះអាង​ដូចនេះ​ តាម​រយៈ​ការ​ស្រង់​សម្ដី​ ជំនួយការ​របស់​លោក​ម្នាក់​ដែល​បាន​និយាយ​ប្រាប់​ សារព័ត៌មាន​ Freedom​ News​ Paper​ កាលពី​ថ្ងៃ​អង្គា​រ៍​ ទី​៣១​ មក​រា​ ។​

​តាម​សារព័ត៌មាន​នេះ​ ប្រាក់​ដែល​នៅ​សេសសល់​ក្នុង​ឃ្លាំងប្រាក់​របស់​រដ្ឋ​ ឬ​គេ​ហៅ​ថា​ រតនាគារ​ ត្រូវ​បាន​រដ្ឋការ​របស់​លោក​ប្រធានាធិបតី​ចាញ់ឆ្នោត​ Yahya​ Jammeh​ កើប​ប្រមូល​យក​ទៅ​បាត់​ ។​ ចំណែកឯ​លោក​ Jammeh​ ត្រូវ​គេ​ចោទ​ថា​ បាន​លួច​លុយ​ចេញពី​រតនាគារ​របស់​រដ្ឋ​នេះ​ ប្រមាណ​ជា​ ១១​លាន​ ៤​សែន​ដុល្លារ​អា​មេ​រិ​ក​ ។​

​យ៉ាងណា​ក៏​ដោយ​លោក​ Adama​ Barrow​ បាន​បង្កើត​គណៈកម្មាធិការ​ស្រាវជ្រាវ​មួយ​ ដើម្បី​ប្រមូលប្រាក់​ដែល​បាត់​នោះ​ត្រឡប់​មក​វិញ​ ហើយ​ព្រមាន​ថា​ ជន​ណា​ដែល​បាន​ចូល​លួច​លុយ​ទាំងនោះ​ នឹង​ទទួលទោស​ទៀត​ផង​  ៕​ Freedom​ News​ Paper

Share

ព័ត៌មានទាក់ទង

Image