en     km
en     km

កម្ពុជា​តម្លើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​សំរាប់​ជនបរទេស​ 

Share

​តម្លៃ​សំបុត្រ​សំរាប់​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​សំរាប់​ជនបរទេស​នឹង​ត្រូវ​តម្លើង​ថ្លៃ​ចាប់ពី​ថ្ងៃ​ពុធ​ទី​១​ខែកុម្ភៈ​ ឆ្នាំ​២០១៧​នេះ​តទៅ​។​

អង្គរវត្ត ក្នុងខេត្តសៀមរាប។
អង្គរវត្ត ក្នុងខេត្តសៀមរាប។

លោក​ឡុ​ង​ កុស​ល្យ​ អ្នកនាំពាក្យ​និង​ជា​នាយករង​នាយកដ្ឋាន​ទំនាក់ទំនង​របស់​អ​ជ្ញា​ធរ​អ​ប្សា​រា​មាន​ប្រសាសន៍​ថា​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សំរាប់​មួយ​ថ្ងៃ​កាលពីមុន​ថ្លៃ​ត្រឹម​២០​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​តម្លើង​ដល់​៣៧​ដុល្លារ​។​

ដោយឡែក​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រយៈពេល​បី​ថ្ងៃ​ត្រូវ​ឡើង​ពី​៤០​ដុល្លារ​ទៅ​៦២​ដុល្លារ​និង​សំបុត្រ​សំរាប់​ចូល​ទស្សនា​ប្រាសាទបុរាណ​ខ្មែរ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍នឹង​ត្រូវ​ឡើងថ្លៃ​ពី​៦០​ដុល្លារ​ដល់​៧២​ដុល្លារ​។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​ដែល​មាន​អាយុ​ក្រោម​១២​ឆ្នាំ​នឹង​មិន​ត្រូវ​យក​លុយ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ទេ​។​

​កាលពី​ឆ្នាំ​២០១៦​ មាន​ជនបរទេស​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ចំនួន​២លាន ២សែន​នាក់​ ហើយ​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​កើន​ដល់​៦២លាន ៥​សែន​ដុល្លារ​៕ ​

Share

ព័ត៌មានទាក់ទង

Image