ភ្នំពេញ ៖ សាលារាធានីភ្នំពេញ សហការ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)កំពុងសិក្សាគម្រោរថភ្លើងធុនស្រាលដើម្បីសម្រួលចរាចរណ៍។នេះបើយោងតាមគណនីហ្វេសប៊ុករបស់សាលារាជធានី។
យោងតាមគណនីហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញដដែល រថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាស Automate Guideeway Transit (AGT) គឺភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងសិក្សាលើផ្នែកបច្ចេកទេស តម្លៃ និងការងារពាក់ព័ន្ធផ្សេងទៀត។
លោក ស៊ុយ សេរិទ្ធ អភិបាលរង សាលារាជធានីភ្នំពេញ មានប្រសាសន៍ថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈបានរួមចំណែកយ៉ាងធំក្នុងការការបន្ថយការកកស្ទះ និងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
លោក ស៊ុយ សេរិទ្ធ បានស្នើឱ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ជួយសិក្សា ឲ្យបានច្បាស់លាស់លើគម្រោងរថភ្លើងធុនស្រាលនេះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ថយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ៕