អង់គ្លេស៖ក្រុមអ្នកតំណារាស្ត្រអង់គ្លេស អំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លុបចោលការហាមឃាត់ជនភៀសខ្លួននិងប្រជាជនមូស្លីមទៅពីប្រទេសចំនួន៧ ដែលលោកត្រាំ បានដៅកពេលលោក ឃោសនារកសំឡេងឆ្នោត។
ប្រទេសទាំង៧ នេះ មាន ៖ អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន ដែលកំណត់មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក។ ខណៈនោះក្រុមបាតុកររាប់ពាន់នាក់ ប្រមូលផ្ដុំគ្នានៅតាមដងវិថី Downing Street ដើម្បីអំពាវនាវដល់រដ្ឋាភិបាលចក្រភពអង់គ្លេស លុបចោលការអញ្ជើញលោក ដូណាល់ត្រាំ ក្នុងការបំពេញទស្សនកិច្ចមកកាន់ប្រទេសអង់គ្លេស។
តែសូមរម្លឹកថា ប្រជាជនអង់គ្លេសច្រើនជាង ១.៥លាននាក់ បានចុះហត្ថលេខាលើញត្ដិមួយផ្ញើទៅកាន់រដ្ឋសភា ដោយពួកគេចោទ លោក ដូណាល់ ត្រាំ ថា បានរំលោភសិទ្ធិមនុស្ស ដែលមិនគួរអញ្ជើញមកបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសអង់គ្លេសនោះទេ។ ឆ្លើយតបរឿង ប្រទេសអឺរ៉ង់ក៏បាន ចេញបំរាមឃាឃាំង ជនជាតិអាមេរិកចូលមកប្រទេសអឺរ៉ង់ផងដែរ៕