en     km
en     km

ប្រធានាធិបតី​ថ្មី​ Gambia​ រក្សា​ទុក​មេទ័ព​មួយ​ចំនួន​ដែល​មិន​សហការ​ជាមួយ​ជន​ផ្ដាច់​ការ​ Jammeh​

Share

​ហ្គាំ​បៀ​៖​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្គាំ​បៀ​លោក​ Adama​ Barrow​ ដែល​បាន​ចូល​កាន់​តំណែង​តាម​រយៈ​ការ​អន្ដរាគមន៍​របស់​អង្គការសហប្រជាជាតិ​បាន​ប្រកាស​រក្សា​ទុក​ឧត្ដមសេនីយ៍​មួយ​ចំនួន​ដែល​មិន​បាន​សហការ​ ជួយ​ការពារ​អំណាច​របស់​ជន​ផ្ដាច់​ការ​ ចា​មេស​។​

people
ពលរដ្ឋហ្គាំបៀអបអរលោក បារ៉ូ ទទួលតំណែងប្រធានាធិបតីពេញច្បាប់

លោក​ បា​រ៉ូ​ បាន​ថ្លែង​ដូចនេះ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​បា​យ៉ុ​ល​ កាលពី​ថ្ងៃ​ចន្ទ​ ទី​៣០​ ខែមករា​ នៅ​ពេល​លោក​ដើរ​ចូល​ទៅ​កាន់​វិមាន​ប្រធានាធិបតី​។​ លោក​បាន​បញ្ជាក់​ថា​ ឧត្ដមសេនីយ៍​មួយ​ចំនួន​មិន​ត្រូវ​បាន​ដកហូត​តំណែង​ឬ​បញ្ចប់​តួនាទី​អ្វី​ឡើយ​ ក្នុង​នោះ​រួម​មាន​ទាំង​ អគ្គមេបញ្ជាការ​កងទ័ព​ ឧត្ដមសេនីយ៍​ Ousmane​ Badjie​ ផង​ដែរ​។​ ឧត្ដមសេនីយ៍​រូប​នេះ​បាន​ប្រកាស​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​ហើយ​បាន​បញ្ជា​ឲ្យ​កងទ័ព​ទាំងអស់​ស្ថិត​ក្នុង​បន្ទាយ​មិន​ត្រូវ​ប៉ះទង្គិច​ជាមួយ​កងទ័ព​អាហ្វ្រិក​ខាង លិច​ដែល​គាំទ្រ​ដោយ​អង្គការសហ ប្រជា ជាតិ​អំឡុង​ពេល​ទ័ព​ចម្រុះ​ជាតិ​សាសន៍​នេះ​ចូលលុក​លុយ​ប្រទេស​ហ្គាំ​បៀ​ ដើម្បី​បង្ខំ​លោក​ ចា​មេស​ ចាក​ចេញពី​វិមាន​ប្រធានាធិបតី​។​ រយៈពេល​ដែ​លោក​ ចា​មេស​ ក្រាញ​អំណាច​មាន​ឧត្ដមសេនីយ៍​ជា​ច្រើន​បាន​រត់​ចោល​ប្រទេស​បោះបង់​ភាព​ស្មោះត្រង់​ចំពោះ​លោក​ ចា​មេស​។

adam-barrow-h
ប្រធានាធិបតីថ្មី របស់ហ្គាំបៀ លោក បារ៉ូ

លោក​ អា​ដា​ម៉ា​ បា​រ៉ូ​ បាន​បញ្ជាក់​ថា​ ៖«​វា​ជា​ការ​មិន​យោគយល់​គ្នា​រឿង​នយោបាយ​ដែល​នាំ​ឲ្យ​មានរឿង​កើតឡើង​ដូចនេះ​។​ សម្រាប់​ខ្ញុំ​គ្មាន​ដំណោះស្រាយ​យោធា​ទេ​ ទាក់ទង​រឿង​នយោបាយ​។​  យើង​សូម​និយាយ​ថា​កងទ័ព​មិនមែន​ជា​ឧបករណ៍​អ្នកនយោបាយ​ទេ​ ទោះ​ខ្ញុំ​ស្រឡាញ់​កងទ័ព​ក៏​ដោយ​។​ សម្រាប់​ខ្ញុំ​ គឺ​ខ្ញុំ​ស្រ ឡាញ់​ជនរួមជាតិ​របស់ខ្ញុំ​ទេ​។​ ដូច្នេះ​យើង​នៅ​បន្ដ​រក្សា​ឧត្ដមសេនីយ៍​មួយ​ចំនួន​កាន់​តំណែង​របស់​ពួក​គេ​ដដែល​។​»

​ជាមួយ​គ្នា​នេះ​ប្រធានាធិបតី​ថ្មី​ប្រទេស​ ហ្គាំ​បៀ​ ដែល​បាន​ឈ្នះ​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​០១​ ធ្នូ​ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្គាំ​បៀ​ ក៏​ដូច​ជា​ជនរួមជាតិ​របស់​លោក​ ដែល​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេ ស​ ឲ្យ​ត្រឡប់​មក​ជួយ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឡើង​វិញ​ព្រោះ​ប្រទេស​ជាតិ​ត្រូវការ​អ្នក​ទាំងនោះ​។​ នៅ​ខណៈ​នេះ​កងទ័ព​អាហ្វ្រិក​ខាងលិច​ដែល​ចូលលុក​លុយ​ប្រទេស​ហ្គាំ​បៀ​កាលពី​ថ្ងៃ​ទី​២០​ មក​រា​ បាន​រក្សា​ទុក​វត្ដមាន​របស់​ខ្លួន​រយៈពេល​៦​ ខែ​ទៀត​ ប្រយោជន៍​ដើម្បី​ជួយ​ស្ដារ​សន្ដិសុខ​ និង​សន្ដិភាព​របស់​ប្រទេស​ហ្គាំ​បៀ​។​ ប្រជាជន​ហ្គាំ​បៀ​បាន​សម្ដែង​ការ​សប្បាយចិត្ដ​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​លោក​ អា​ដា​ម៉ា​ បា​រ៉ូ​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្របច្បាប់​។​ ប្រភព​៖DW​

Share

ព័ត៌មានទាក់ទង

Image