ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាថ្មី ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ពន្ធ័នឹងពាក្យបណ្តឹងពីបទបរិហារកេរិ៍្តសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នេះបើយោងតាមដីកាកោះហៅរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧ ដែលបានធ្លាក់ដល់ប្រពន្ធ័ផ្សព្វផ្សាយនៅថ្ងៃអង្គារទី៣១ខែមករា នេះ។
បណ្តឹងដែលប្តឹងដោយមេធាវី តំណាងសម្តេចប្រមុខរដ្ឋាភិបាល លោក គី តិច បានទារសំណងជំងឺចិត្តចំនួន ១ លានដុល្លារអាមេរិកពីលោក សម រង្ស៊ី ក្រោយពីលោក សម រង្ស៊ី បានបរិហារថា សម្តេចបានផ្តល់លុយចំនួន ១លានដុល្លារអាមេរិក ដល់កញ្ញា ធី សុវណ្ណថា ដើម្បីបំបែកគណបក្សសង្គ្រោះជាតិ។
សម្តេច ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំសភានៅព្រឹកថ្ងៃអង្គារនេះដែរថាសម្តេច៖«នឹងឱ្យតុលាការរឹបអូសទ្រព្យសម្បតិ្តលោក សម រង្ស៊ី លក់ឡាយឡុង» ដើម្បីបង់លុយឱ្យសម្តេចក្រោយពីសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមរួច៕