សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្ងន់ៗជាថ្មីម្ដងទៀត ថានឹងធ្វើច្បាប់មួយចំនួនទៀត ដើម្បីឃាឃាំងប្រធានគណបក្ស និងអនុប្រធានគណបក្ស ដែលសម្ដេចសំដៅទៅលើលោក សម រង្ស៊ី និងលោកកឹម សុខា អាចដឹកនាំបក្សបានឡើយ ព្រោះជាទណ្ឌិត។
ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្ដ្រីដូចនេះ ធ្វើឡើងនៅពេលលោកបានបកស្រាយជាច្រើនជុំវិញសង្គ្រាមពាក្យសម្ដីដែលផ្ទុះឡើងរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិរយៈពេលចុងក្រោយនេះ។
សម្ដេចបានបញ្ជាក់ថា នឹងរកនីតិវិធីមួយចំនួនដើម្បីទប់ស្កាត់មិនឱ្យមេបក្សប្រឆាំង ឬអនុប្រធានមេបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ ) បានដឹកនាំបក្សបានឡើយ បើពួកគេមានរឿងក្ដីក្ដាំ ហើយត្រូវបានតុលាការកាត់សេចក្ដីឱ្យមានទោសហើយនោះ។
សម្ដេច ហ៊ុន សែន បានឱ្យដឹងទៀតថា នេះគឺជាសារមួយថ្មីទៀតដែលសម្ដេច ថា ល្បែងនយោបាយរបស់សម្ដេច គឺ លែងមិនចេះអស់ទេ។
សម្ដេច ហ៊ុន សែន ត្រូវបានអង្គការអន្ដរជាតិ គឺ អង្កការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch របស់អាមេរិកបានហៅ សម្ដេចថា ជាបុរសខ្លាំងនៅកម្ពុជា។
យ៉ាងណាក៏ដោយ រយៈពេលចុងក្រោយនេះ សហគមន៍អន្ដរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចាត់ទុកកម្ពុជា ជារដ្ឋមួយកំពុងដើរលើគន្លងគ្រោះថ្នាក់ ដោយសារតែការរំលោភសិទ្ធិមនុស្ស៕