en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​រឹបអូស​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​

Share

ភ្នំពេញ​៖​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ដែល​អង្គការ​អន្ដរជាតិ​ Human​ Rights​ Watch​ ចាត់​ទុក​ថា​ ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​ បាន​ព្រមាន​ខ្លាំងៗ​ថា​ នឹង​រឹបអូស​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​និង​ដីធ្លី​មួយ​ចំនួន​ទៀត​របស់​លោក​ សម​ រ​ង្ស៊ី​ ដើម្បី​ជា​សំណង​រដ្ឋប្បវេណី​នៅ​ពេល​ដែល​លោក​ឈ្នះក្ដី​ នៅ​តុលាការ​បណ្ដឹង​បរិហារកេរ្ដិ៍​។​

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ថ្លែងប្រជុំក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧នេះ។រូបភាពពីWMC
នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន ថ្លែងប្រជុំក្នុងរដ្ឋសភានៅព្រឹកថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧នេះ។រូបភាពពីWMC

សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ដូចនេះ​នៅ​ពេល​ដែល​លោក​បាន​បកស្រាយ​ជា​ច្រើន​ជុំវិញ​សង្គ្រាមពាក្យ សម្ដី​ដែល​ផ្ទុះ​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​ចុង​ក្រោយ​នេះ​។​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ដោយ​កំហឹង​ថា​ ៖«​ដី​ជា​ច្រើន​ច្រើន​កន្លែង​របស់​អ្នកឯង​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ក៏​រឹបអូស​បាន​ដែរ​ ហើយ​ការ​រឹបអូស​នេះ​យក​មក​ធ្វើ​ជា​អាគារ​សម្រាប់​ឲ្យ​ជន​ពិការ​នៅ​។​»

​សម្ដេច​ ហ៊ុន​ សែន​ បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ដ្រី​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ ៣១​ឆ្នាំ​មក​ហើយ​។​ លោក​បាន​ឡើង​កាន់​តំណែង​ដំបូង​នៅ​ឆ្នាំ​១៩៨៥​ ក្រោយ​ពី​មរណភាព​លោក​ ចាន់​ ស៊ី​។​ នៅ​ឆ្នាំ​១៩៩៣​ សម្ដេច​បាន​បន្ដ​កាន់​តំណែង​មួយទៀត​ ជា​សហនាយករដ្ឋមន្ដ្រី​ បោះ​ទោះជា​ពេល​នោះ​គណ បក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​គណបក្ស​ ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ ក៏​ដោយ​។​ យ៉ាងណា​អ្វី​ដែល​នាំ​ឲ្យ​ប្រមុខ​រដ្ឋាភិ បាល​ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រដ្ឋាភិបាល​ឃា​ឃាំង​មិន​ឲ្យ​ចូល​ស្រុក​នោះ​ គឺ​ដោយសារ​តែ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា​ សម្ដេច​បាន​ប្រើប្រាស់​លុយ​ ១​លាន​ដុល្លា​ ឲ្យ​ទៅ​កញ្ញា​ ធី​ សុវ ណ្ណ​ថា​ ដើម្បី​ជា​មធ្យោបាយ​មួយ​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា​ ជា​រឿង​បរាជ័យ​ទាំងស្រុង​។​ ចំពោះ​រឿង​នេះ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ក៏​បាន​ប្ដឹង​លោក​ សម​ រ​ង្ស៊ី​ ទារប្រាក់​ ២០​ម៉ឺន​ដុល្លារ​ផង​ដែរ​។​ យ៉ាងណា​ក៏​ដោយ​លោក​ សម​ រ​ង្ស៊ី​ ដែល​ជាប់​ពាក្យបណ្ដឹង​កន្លង​មក​តាំងពី​ឆ្នាំ​១៩៩៧​ លោក​ក៏​ទទួល​រង​ការ​ផ្ដន្ទាទោស​រាប់​សិប​ឆ្នាំ​ហើយ​ពិន័យ​ជា​ប្រាក់​រាប់រយ​លាន​រៀល​ តែ​គេ​ពុំ​ឃើញ​មេ​បក្ស​ប្រឆាំង​នេះ​បង់​សំណង​ជំងឺ​ចិត្ដ​ទៅ​ដើមបណ្ដឹង​បាន​ម្ដងណា​ទេ​ ដោយសារ​តែ​រឿងរ៉ាវ​ទាំងអស់​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​និង​ដំណោះស្រាយ​នយោបាយ​ឡើង​វិញ​៕

Share

Image
Image
Image