en     km
en     km

អ្នកវិភាគ​៖​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​គឺជា​កម្លាំង​វាស់​ស្ទង់​ទៅ​រក​ការ​ប្រែប្រួល​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨

Share

ភ្នំពេញ​៖​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ គឺជា​កំលាំង​វាស់​ស្ទង់​ប្រជាធិបតេយ្យ​មូលដ្ឋាន​ សំដៅ​ការ​ដោះ​ដូរ​អំណាច​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ហើយ​ដែល​អាច​ប្រែប្រួល​ថែម​ទៀត​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ តាម​សម្លេង​បោះ​ឆ្នោត​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​។​ ​ការ​បោះ​ឆ្នោត​ថា​ក់​ក្រោម​ជាតិ​នេះ​គឺជា​លាំង​វាស់​ស្ទង់​ប្រជាធិបតេយ្យ​មូលដ្ឋាន​យ៉ាង​ពិត​ប្រក​ដ​។​​តើ​ពលរដ្ឋ​ម្ចាស់​ប្រទេស​គួរ​ចូលរួម​បែប​ណា​ដើម្បី​ឱ្យអំណាច​របស់​ខ្លួន​ប្រើប្រាស់​ដោយ​មាន​ប្រសិទ្ធិ​ភាព​និង​មានការ​ប្រែប្រួល​មួយ​កម្រិត​ទៅ​លើ​ប្រជាធិបតេយ្យ​ថ្នាក់​ជាតិ​?​ សូម​ស្ដាប់​ការ​ស្រង់​សម្រង់​វិភាគ​ ដែល​រៀបរៀង​ដោយ​កញ្ញា​ជុំ​ជោគ​ជាតា​ដូច​តទៅ​៖ 

 

vote-01

​នៅ​ជាង​៤​ខែ​បន្តិច​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នឹង​ចាប់ផ្ដើម​ហើយ​ ។​ ខណៈ​គណបក្ស​នយោបាយ​ក៏​ចាប់ផ្ដើម​ធ្វើ​សម្មភាព​របស់​ខ្លួន​ បណ្ដើរៗ​ដែរ​។​ គណបក្ស​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ពលរដ្ឋ​ស​ម្លឹ​ក​មើល​ជាងគេ​ក៏​មាន​សកម្មភាព​សកម្ម​ឡើង​ដែរ​ ទៅ​ចុះ​ជួប​ពលរដ្ឋ​ជា​សកម្មជន​របស់​ខ្លួន​នៅ​មូលដ្ឋាន​។​ ខណៈ​នេះ​ ពលរដ្ឋ​ត្រូវ​បក្សនយោបាយ​យកចិត្តយកថ្លើម​លួងលោម​ដើម្បី​ឱ្យ​គាំទ្រ​បក្ស​របស់​ពួក​គេ​។​ ពេល​អ្នកនយោបាយ​ចុះ​ជួប គឺជា​ការ​សន្យា​ដើម្បី​ផ្ដល់​អំណាច​ឱ្យ​ពលរដ្ឋ​ ហើយ​ជួយ​អភិវឌ្ឍ​ភូមិ​ឃុំ​តាម​តម្រូវការ​ដែល​ចាំបាច់​នេះ​ ។​ នេះ ​គឺ ​កាលៈទេសៈ​មួយ​ដែល​ពលរដ្ឋ​ត្រូវ​ប្រើ​សិ​ទិ្ធ​របស់​ខ្លួន​ ក្នុង​ការ​ដោះ​ដូរ​អំណាច​មូលដ្ឋាន​ ឬ ​ប្រជាធិបតេយ្យ​ សំដៅ​ពង្រឹង​អំណាច​របស់​ខ្លួន​ថែម​ទៀត​នៅ​លើ​ប្រជាធិបតេយ្យ​ថ្នាក់លើ​ហើយ​ជា​ឱកាស​នៃ​ការ​ប្រែប្រួល​អំណាច​កំពូល​របស់​ប្រទេស​ទៀត​ផង​។​

​អ្នក​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ និង​អ្នក​តាមដាន​កិច្ចការ​សង្គម​ និង​នយោបាយ និយាយថា ​ឱកាស​៥​ឆ្នាំ​មាន​ម្ដងនេះ​ គឺ ​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​ ដើម្បី​ឱ្យ​មានការ​អនុវត្ត​ប្រជាធិបតេយ្យ​ មូលដ្ឋាន​មាន​រឺ​ង​មាំ​ និង​មានការ​អភិវឌ្ឍ​ប្រក​ដោយ​ការ​ទទួលខុសត្រូវ​ដោយ​ឈរ​លើ​សង្គម​មួយ​មាន​ យុត្តិធម៌​ ពិតប្រាកដ​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​ថា​ និក​ហ្វិ​ក​ មាន​ប្រសាសន៍​ថា​ ពលរដ្ឋ​ត្រូវ​បោះ​ឆ្នោត​ដោយ​ យក​ឧត្តមគតិ​របស់​ខ្លួន​ ហើយ​ត្រូវ​ចេះ​វិភាគ​លើ​គោលនយោបាយ​របស់​បក្ស​និ​មួយៗ​ថា​តើ​ជួយ​ពង្រឹង​អំណាចពលរដ្ឋ​បាន​កម្រិត​ណា​។​

​លោក​សំ​ គ​ន្ធា​មី​ ៖​ «ចឹ​ង​ដាច់ខាត​ត្រូវ​យល់​ឱ្យ​ច្បាស់​ពី​មនុស្ស​ ហើយ​និង​គោលនយោបាយ​ និង​ផែនការ​ដែល​ត្រូវធ្វើ​ ហើយ​ដំណើរការ​ ប្រជាពលរដ្ឋ​គ្រប់​គ្នា​ អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ត្រូវ​តែ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​»។​

​លោក​ សំ​ គ​ន្ធា​មី​ទទូច​ថា​ ក្រៅពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ​ គណបក្ស​នយោបាយ​ក៏​ត្រូវ​ប្រកួត​គ្នា​ដោយ​ឈរ​លើ​គោលការណ៍​នយោបាយ​រស់​ខ្លួន​ដោយ​ត្រឹមត្រូវ​ ផង​ដែរ​។

​លោក​ សំ​ គ​ន្ធា​មី​ ៖​ «ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ មិន​ត្រូវ​ទទួល​ការ​គំរាមកំហែង​ ឬ​បំភិតបំភ័យ​ពី​គណបក្ស​ណាមួយ​ទេ​ គឺថា​ ធានា​បរិយាកាស​ឱ្យ​វា​សេរី​ ត្រឹមត្រូវ​ និង​សុ​ក្រឹត្យ​ភាព​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​ស្វែង​យល់​ ហើយ​សម្រេច​ដោយ​ខ្លួន​គាត់»​។​

​ជុំវិញ​រឿង​នេះ​ដែរ​ លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ និង​នយោបាយ​ មើលឃើញ​ដែរ​ថា​ ដើម្បី​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​អំណាច​មាន​ប្រសិទ្ធិ​ភាព​ គឺ​ ពលរដ្ឋ​ត្រូវ​ចេះ​តាមដាន​អ្នកនយោបាយ​ បន្ទាប់​មក​ ពលរដ្ឋ​គួរ​ចេះ​មើល​ប្រសិទ្ធិ​ភាព​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​  បន្ថែម​លើ​នេះ​ អ្វី​ដែល​លោក​ គឹ​ម​ សុខ​ គិត​ថា​ ជា​ចំនុច​ចូលរួម​សំខាន់​របស់​ពលរដ្ឋ​នោះ​ គឺ​ លោក​ ចង់ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ដោយ​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​បក្ស​ ជា​ជាង​ពិនិត្យ​ទៅ​លើ​បុគ្គល​ម្នាក់ៗ​។

​លោក​ គឹ​ម​ សុខ​ ថា​ ៖​ «ចំនុច​ដែល​ខ្ញុំ​ផ្ដាំផ្ញើ​ធំ​បំផុត​ គឺថា​ ប្រជាពលរដ្ឋ​ត្រូវ​តែ​បោះ​ឆ្នោត​ ឬ​គួរតែ​បោះ​ឆ្នោត​ ដោយ​ពិនិត្យ​លើ​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​បក្ស​ជា​ជាង​ពិនិត្យ​លើ​បុគ្គល​ម្នាក់ៗ​ ពីព្រោះ​តែ​បុគ្គល​ដែល​ជាប់​ឆ្នោត​កន្លង​មក​ ដែល​យើង​ឃើញ​ថា​ មាន​សមត្ថភាព​ មានការ​ចេះ​ដឹង​ អត់​បាន​បម្រើ​រដ្ឋ​តាម​ការ​ចេះ​ដឹង​របស់​ពួក​គាត់​ទេ​ ប៉ុន្ដែ​តាម​ការ​ចង្អុលបង្ហាញ​របស់​បក្ស​វិញ»​។​

​ជា​អ្នកវិភាគ​ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ផង​នោះ​ លោក​ គឹ​ម​ សុខ​ថា​ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ គឺជា​ កំ​លាំ​វាស់​ស្ទង់​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​អាច​អោយ​ដោះ​ដូរ​អំណាច​នៅ​មូលដ្ឋាន​ ក៏​ដូច​ជា​ធ្វើ​ឱ្យ​ប្រែប្រួល​ ថែម​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​ ២០១៨​។​លោក​បន្ត​ថា​ឱកាស​នេះ​ហើយ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ ដើម្បី​ បង្ហាញ​ឆន្ទៈ​របស់​ដោយ​ មិន​ត្រូវការ​ដោះ​ដូរ​ដោយ​ហិង្សា​។​

​លោក​ គឹ​ម​ សុខ​ ៖​ ​«នៅ​ក្នុង​សង្គម​ជាតិ​ណា​ក៏​ដោយ​ សកលលោក​នេះ​គឺ​វា​ចឹ​ង​  វា​ត្រូវ​តែ​មានការ​ផ្លាស់​ប្ដូរ​បែប​នឹង​ ហើយ​ការ​ផ្លាស់​ប្ដូរ​ផ្ដើម​ចេញពី​ការ​បាត់​ការ​គាំទ្រ​មូលដ្ឋាន​របស់​អ្នក​កាន់​អំណាច​ ឬ​គណបក្ស​ក​ដែល​ធ្លាប់​កាន់​អំណាច​យូរ​ឆ្នាំ​នឹង​ វា​ជា​ឥទ្ធិពល​នៃ​ការ​ផ្លាស់​ប្ដូរ​ជា​ទ្រង់ទ្រាយ​ធំ​ដល់​ថ្នាក់​ជាតិ​ ខ្ញុំ​មិន​អាច​គិត​ថា​ យូរ​ ឬ​ក៏​ឆាប់​នោះ​ទេ​ ប៉ុន្ដែ​កាលណា​ការ​ផ្លាស់​ប្ដូរ​នៅ​មូលដ្ឋាន​កាន់តែ​ឆាប់​ ការ​ផ្លាស់​ប្ដូរ​នៅ​ថ្នាក់​ជាតិ​ក៏​កាន់តែ​ឆាប់​ដែរ»​។

​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​សរសេរ​លើក​ឡើង​នៅ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អំពី​ពាក្យ​សន្ដិភាព​ ដូច​ជា ​«​ សមុទ្រ​ប្រទេស​កម្ពុជា​ ដែល​មាន​សន្តិភាព​ ពិតជា​ខុស​គ្នា​ជាមួយ​សមុទ្រ​នៃ​ប្រទេស​ដែល​មាន​សង្គ្រាម​។​ មាន​សន្តិភាព​ មានការ​សប្បាយ​ ដែល​ត្រូវ​រួម​គ្នា​ការពារ​សន្តិភាព​បន្ត​ទៀត»​។​

​ស្រប​ពេល​នេះ​ដែរ​ លោក​សមរ​ង្ស៊ី​ ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ ក៏​តែង​រម្លឹក​សារ​ របស់​លោក​ដែល​លោក​ថា​ បើ​ការ​បោះ​ឆ្នោត​ឃុំ​មានការ​ប្រែប្រួល​ខ្លាំង​គឺ​ ជា​ការ​ផ្ដើម​ឱ្យ​មានការ​ ដោះ​ដូរ​អំណាច​ ថ្នាក់លើ​ជា​ពុំ​ខាន​ ។​ លោក​ទទូច​ថា​ ពលរដ្ឋ​ត្រូវ​ប្រើ​ឱ្យ​កាស​នេះ​ ដើម្បី​ អំណាច​ ថ្នាក់​មូលដ្ឋាន​ របស់​ខ្លួន​ហើយ​ឈាន់​ដោះ​ដូរ​យ៉ាង​ពិត​មួយទៀត​ នៅ​ក្នុង​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ ដែល​ថា​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​នឹង​ដឹកនាំ​ប្រទេស​។​ តែ​ យ៉ាងនេះ​ក្ដី​ បក្ស​កាន់​អំណាច​ ថា​គេ​នឹង​ ដឹកនាំ​ប្រទេស​បន្ត​ទៀត​។

​តែ​អ្នកវិភាគ​ថា​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​ ៤​មិថុនា​ គឺ​ ជា​ការ​ស្ទាបស្ទង់​មតិ​ពលរដ្ឋ​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ ​២០១៨​ បើ​បក្ស​កាន់​អំណាច​របូត​អាសនៈ​មេឃុំ​ ឬ​ចៅសង្កាត់​ទៅ​បក្ស​ប្រឆាំង​ អាច​មក​ពី​កត្តា​អយុត្តិធម៌​សង្គម​ មួយ​ផ្នែក​ដែរ​។​

តាម​ការ​វិភាគ​របស់​អ្នកវិភាគ​ បើ​បក្ស​ប្រឆាំង​ដ​ណើ្ដ​ម​អាសនៈ​បាន​ច្រើន​ជាង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២០១២​ ថែម​មួយ​ចំនួន​ទៀត​ អាច   បាន​មក​ដោយសារ​ធ្លាក់​ការ​គាំទ្រ ​ពី​ពលរដ្ឋ​ទៅ​លើ​គណបក្សកាន់អំណាច​។​

បើ​បក្ស​នេះ​របូត​អាសនៈ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ ឬ​ថ្នាក់​ក្រោម​ជាតិ​ គឺជា​ ការ​បាត់បង់​ថែម​ទៀត​នៃ​អាសនៈ​រដ្ឋសភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ដែល​បក្ស​បានរ​បួ​ត​ពី ​៩០ ​អះ​សនៈ​ មក​ ៦៨​អាសនៈ ​(នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៣ )។

​ជា​កត្តា​សត្យា​នុ​ម័ត​បើ​បក្ស​កាន់​អំណាច​ បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ បក្ស​ប្រឆាំង​កាន់តែ​ទទួល​បានការ​ទុកចិត្ត​ពី​ពលរដ្ឋ​។​ អ្នកវិភាគ​ថា​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​២០១៨​ គឺជា​ គន្លឹះ​ស្លាប់​រស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​តើ​អាច​បន្ត​កាន់​អំណាច​បាន​ ឬ ​មិន​បាន​ ៕

Share

ព័ត៌មានទាក់ទង

Image