en     km
en     km

រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​សាទរ​សហគមន៍​ព្រៃ​ឡង់​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​ព្រៃឈើ​

Share

​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ និង​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​ សាទរ​បណ្តេញ​សហគមន៍​ព្រៃ​ឡង់​ ដែល​បាន​ទទួល​ពាន រង្វាន់​ កិច្ចសហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច​ ឆ្នាំ​២០១៧​ និង​ទឹកប្រាក់​ ៣០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​សាកលវិទ្យាល័យ​យែ​ល​ សហ រដ្ឋអាមេរិក​។​

មន្ត្រី​រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ថា​ ពានរង្វាន់​នេះ​ជា​មោ​ទ​ភាព​ជាតិ​មួយ​ដែល​បង្ហាញ​ពី​ការ​ចូលរួម​របស់​សហគមន៍​ព្រៃឈើ​កម្ពុជា​ក្នុង​ការ​ការ ពារ​ព្រៃឈើ​នៅ​លើ​ពិភពលោក​។​

 

លោក ផៃ ប៊ុនលាង ពាក់អាវពណ៌ត្រួយចេកខ្ចី កាន់ប័ណ្ឌសរសើរ នៅសហរដ្ឋអាមេរិក។ រូបភាពពីហ្វេសប៊ុក សហគមន៍ព្រៃឡង់
លោក ផៃ ប៊ុនលាង ពាក់អាវពណ៌ត្រួយចេកខ្ចី កាន់ប័ណ្ឌសរសើរ នៅសហរដ្ឋអាមេរិក។ រូបភាពពីហ្វេសប៊ុក សហគមន៍ព្រៃឡង់
​នេះ​ជា​ពានរង្វាន់​លើក​ទី​ ៣​ ហើយ​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​។​ កាលពី​ថ្ងៃ​ទី​២៩​ មក​រា​ ម្សិលមិញ​សហគមន៍​ទទួល​បាន​ពានរង្វាន់​«​កិច្ច​សហ​កិច្ចសហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច​»​ ឆ្នាំ​២០១៧​ និង​ទឹកប្រាក់​ ៣០០០​ដុល្លារ​អា​មេ​រិ​ក​ ពី​សាកលវិទ្យាល័យ​យែ​ល​ សហរដ្ឋអាមេរិក​។​

​នេះ​ជា​ពានរង្វាន់​ដែល​ទទួល​បាន​ក្រោយ​ពី​តំណាង​សហគមន៍​ព្រៃ​ឡង់​ លោក​ ផៃ​ ប៊ុ​ន​លាង​ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​ការងារ​ និង​សមិទ្ធផល​នៃ​កិច្ច​ការពារ​ព្រៃឈើ​នា​ពេល​កន្លង​មក​។​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក​ សៅ​ សុភាព​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​៣០​ មក​រា​នេះ​ថា​ លោក​អបអរសាទរ​ដល់​សហគមន៍​ព្រៃ​ឡង់​ដែល​បាន​ទទួល​ពានរង្វាន់​ពី​សហរដ្ឋអាមេរិក​ ដែល​ពានរង្វាន់​នេះ​លោក​ថា​ ជា​មោទនភាព​ជាតិ​មួយ​សម្រាប់​កម្ពុជា​។​

លោក​ថា​ សហគមន៍​ព្រៃ​ឡង់​កន្លង​មក​ បាន​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ព្រៃឈើ​ ពិសេស​គឺ​ព្រៃ​ឡង់​។​ លោក​ សៅ​ សុភាព​៖«​កន្លង​មក​ជា​ មួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ យើង​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ ជា​ពិសេស​គឺ​សម្រាប់​ការ​ការពារ​ព្រៃ​ឡង់​ហ្នឹង​ គឺ​យើង​ធ្វើ​ការងារ​ការពារ​និង​អភិរក្ស​ជាមួយ​គ្នា​។​ អ​ញ្ចឹ​ង​!​ការ​ទទួល​បាន​ពានរង្វាន់​ហ្នឹង​ជា​សញ្ញា​មួយ​ ដែល​ទទួលស្គាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​មូលដ្ឋាន​ ជា​ពិសេស​គឺ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​»​។​

លោក​ ផៃ​ ប៊ុ​ន​លាង​ ដែល​ទើប​ទទួល​បាន​ពានរង្វាន់​ថ្មី​ចុង​ក្រោយ​នេះ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ ដែល​ត្រូវ​បាន​មើលឃើញ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហគមន៍​ព្រៃ​ឡង់​បាន​លើក​ឡើង​ថា​ មុន​ទទួល​រង្វាន់​នេះ​ លោក​បាន​ធ្វើ​ការងារ​ការពារ​ព្រៃឈើ​នេះ​រយៈពេល​ ១៦​ ឆ្នាំ​មក​ហើយ​ ដោយ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ ព្រោះ​ក្រុម​អ្នក​កាប់​ឈើ​ខុសច្បាប់​តែងតែមាន​អាវុធ​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​។​

រូបព្រៃឡង់ថតពីលើ។រូបភាពពីហ្វេសប៊ុក បណ្តាញសហគមន៍ព្រៃឡង់
រូបព្រៃឡង់ថតពីលើ។រូបភាពពីហ្វេសប៊ុក បណ្តាញសហគមន៍ព្រៃឡង់
​លោក​ ជាង​ សុខា​ ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​ ហៅ​កាត់​ថា​ (YRDP)​ ដែល​តាម​ឃ្លាំមើល​ វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​លើក​ឡើង​ថា​ ពានរង្វាន់​នេះ​បាន​នាំ​មក​នូវ​មោទនភាព​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​។

លោក​ថា​ រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ដល់​អ្នក​ដែល​សកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​ ដោយ​ជៀសវាង​ការ​ធ្វើទុក្ខបុកម្នេញ​សកម្មជន​ការពារ​បរិស្ថាន​ ជាក់ស្តែង​ដូច​ករណី​យុ​ជន​ សាន​ ម៉ា​ឡា​ ទ្រី​ សុ​វិ​គា​ ជាដើម​ដែល​កំពុង​ជាប់ក្តី​ក្តាំង​ករណី​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង​។​ លោក​ ជាង​ សុខា​៖«​ថ្មី​ហ្នឹង​ពេល​ដែល​គាត់​ចូលរួម​សកម្ម​នៅ​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ ដូច​ជា​នៅ​ខាង​អា​រ៉ែ​ង​ ខាង​កោះកុង​ មានការ​គម្រាមកំហែង​ ខ្ញុំ​មើលទៅ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​យុវជន​ខ្លះ​ដែរ​ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​អ្នក​ដែល​គាត់​ទទួល​បាន​ពានរង្វាន់​ហ្នឹង​ ខ្ញុំ​ចង់ឱ្យ​គាត់​បន្តសកម្មភាព​កាន់តែ​សកម្ម​ថែម​ទៀត​ ព្រោះ​វា​អាច​លើកទឹកចិត្ត​ដល់​យុវជន​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​ក្រុ​ក​គាត់​ដែរ​»​។​

​សូម​បញ្ជាក់​ថា​ ពានរង្វាន់​កិច្ចសហការ​អន្តរជាតិ​អ្នក​ការពារ​ព្រៃឈើ​តំបន់​ត្រូពិច​ ឆ្នាំ​២០១៧​ ជា​ពានរង្វាន់​លើក​ទី​៣​ ហើយ​សម្រាប់​បណ្តាញ​សហ គមន៍​ព្រៃ​ឡង់​ ក្រោយ​ពី​ទទួល​បាន​ពានរង្វាន់​ ពី​មូលនិធិ​អា​ឡិច​ស៊ែ​ន​ឌ័​រ​ស័​រោះ​ (Alexander​ Soros​ Foundation)​ ២០១៣​ និង​អេ​ក្វ​ទ័​រ​ប្រាយ​របស់​អង្គការ​ UNDP​ (UNDP​ Equator​ Initiative​ Prize)​ កាលពី​ឆ្នាំ​២០១៥​។​

​តែ​យ៉ាងណា​ក៏​ដោយ​ អង្ក​ការ​ណា​សា​អា​មេ​រិ​ក​ រក​ឃើញ​ព្រៃឈើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​លឿន​ជាង​ ប្រទេស​លើ​ពី​ព​លោក​ ដែល​អង្គការ​នេះ​ព្រមាន​ពី​ការ​រលាយ​ហិច​ហោច​យ៉ាងធ្ងន់ធ្ងរ​៕

Share

ព័ត៌មានទាក់ទង

Image