ភ្នំពេញ៖អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នេះថា សាលាដំបូងរាជធានីភ្នំពេញមិនបានដោះលែង យាយព្រឿងឈ្មួញឈើដ៏ល្បីនៅកម្ពុជាដូចការលេចឮឡើយ។
អ្នកនាំរូបនេះបញ្ជាក់ដូចនេះ បន្ទាប់ពីមានដំណឹងលេចឮថា ឈ្មួញឈើដ៏ធំប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ហេង សំនៀង ហៅ យាយព្រឿង អាចត្រូវតុលាការដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ ដើម្បីឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនវៀតណាម។
សូមបញ្ជាក់ថា អ្នកស្រី ហេង សំនៀង ដែលគេថា ជាឈ្មួញជនជាតិវៀតណាម កាប់ឈើដ៏ល្បី ត្រូវបានចាប់ខ្លួនក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបង្ហាញមុខនៅរដ្ឋបាលព្រៃឈើមូលដ្ឋានជាមួយបុរសមួយក្រុមប្រដាប់ដោយដំបង។ ឈ្មួញឈើដ៏មានឥទ្ធិលរូបនេះ ត្រូវបានសាលាដំ បូងរានីភ្នំពេញ ចោទពីបទកាប់ឈើខុសច្បាប់ និងជ្រៀតជ្រែកកិច្ចការមន្ត្រីសាធារណៈ និងឃុំខ្លួននៅពន្ធនាគារស។ អ្នកស្រី ហេង សំនៀង ហៅយាយព្រឿង គឺជាឈ្មួញឈើដ៏មានឥទ្ធិពលម្នាក់ រកស៊ីកាប់ឈើជាងមួយឆ្នាំមួយមកហើយ ប៉ុន្តែគ្មានអ្នកណាចាត់វិធានការណ៍ឡើយ៕