en     km
en     km

ក្រុមហ៊ុន​ Cellcard​ គ្រោង​នឹង​ដំឡើង​កម្លាំង​អ៊ី​ន​ធើ​ណែ​ត​

Share

ភ្នំពេញ៖​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​នាំមុខ​គេ​នៅ​កម្ពុជា​គឺ​ក្រុមហ៊ុន​ Cellcard​ កំពុង​រួម​ដៃ​ជាមួយ​ក្រុម ហ៊ុន​ Nokia​ ដើម្បី​ពង្រីក​ការ​គ្របដណ្តប់​សេវា​ទូ​ទាំង​ប្រទេស​ដើម្បី​ពង្រីក​ល្បឿន​អ៊ី​ន​ធើ​ណែ​ត​លឿន​បំផុត​កម្រិត​ 5G​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។​

cellcard

ក្រុមហ៊ុន​ Cellcard​ បច្ចុប្បន្ន​កំពុង​ប្រើ​ប្រ​ព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ 4G​។​ ហើយ​ប្រសិនបើ​ការ​បង្កើន​កម្លាំង​អ៊ី​ន​ធើ​ណែ​ត​ ឲ្យ​ដល់​កម្រិត​ 5G​ វា​នឹង​ធ្វើ​ឲ្យ​ក្រុម​នេះ​ ប្រើ​ប្រ​ព័ន្ឌធ័​អ៊ី​ន​ធើ​ណែ​ត​លឿន​ជាងគេ​បំផុត​ក្នុង​ចំណោម​ក្រុមហ៊ុន​ ទូរ​សព្ទ័​ចល័ត​នៅ​កម្ពុជា​។​ យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ គិត​មក​ត្រឹម​ចុងឆ្នាំ​២០១៦​ ប្រទេស​កម្ពុជា​មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន​ប្រាំមួយ​ ក្រុមហ៊ុនទូរស័ព្ទ​អ​ចល័ត​ចំនួន​ប្រាំបី​ និង​ក្រុមហ៊ុន​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​ចំនួន​៣៥​។​ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ចំនួន​ ១៩,៣​ លាន​ទូរស័ព្ទ​ មាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​តាម​ទូរ​ស័ព្ទដៃ​ចំនួន​៧​ លាន​នាក់​និង​មាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​អ​ចល័ត​ចំនួន​៩​ម៉ឺន​ផ្ទះ​៕

Share

ព័ត៌មានទាក់ទង

Image