ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាការពារអធិបតេយ្យភាព បូរណភាពទឹកដីរបស់កូរ៉េខាងត្បូង មិនឱ្យមានការឈ្លានពានពីរដ្ឋកុម្មុយនីសកូរ៉េខាងជើងបានឡើយ ។
ការបញ្ជាក់អះអាងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងការភ្ជាប់សន្ទនាគ្នាជាមួយប្រធានាធិបតី ស្ដីទី កូរ៉េខាងត្បូង Hwang Kyo-ahn កាលពីថ្ងៃអាទិត្យ ទី២៩ មករា ។
ក្នុងកិច្ចសន្ទនាគ្នានេះ លោក ដូណាល់ ត្រាំ បានសន្យាថា ត្រូវតែការពារដែនអធិបតេយ្យកូរ៉េខាងត្បូងនៅគ្រប់កាលៈទេសៈទាំងអស់ដើម្បីប្រឆាំងការឈ្លានពានណាមួយពីកូរ៉េខាង ជើង។
តាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន បញ្ជាក់ថា លោក ដូណាល់ត្រាំ បានរម្លឹកជាច្រើននៅក្នុងការជួយពង្រឹងសមត្ថភាពការពារជាតិរបស់កងទ័ពកូរ៉េខាងត្បូង ដែលលោកថា ត្រូវពង្រឹងឱ្យរឹងមាំ និងខ្លាំងក្លាជាងមុន។
កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបែកបាក់គ្នា ដោយសារសង្គ្រាមនៅឆ្នាំ ១៩៥០-១៩៥៣ ពេលនោះ ពិភពលោកផ្ទុះសង្គ្រាមត្រជាក់ធ្វើឱ្យប្រទេសបងប្អូន និងគ្នានេះ ម្ខាងរត់ទៅរកកុម្មុយនីសចិន សហភាពសូវៀត និងម្ខាងទៀតទៅរកសហរដ្ឋអាមេរិក៕ Reuters