en     km
en     km

ចូល​ឆ្នាំ​ចិន​៣​ថ្ងៃ​ ៖​ ៣២​នាក់​ស្លាប់​ និង​រង​របួស​ ៩៧​នាក់​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​

Share

ភ្នំពេញ​​ ៖​ របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ ៣​ ថ្ងៃ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ​ មាន​មនុស្ស​ ៣២​នាក់​ស្លាប់​ និង​ ៩៧​នាក់​រង​របួសធ្ងន់​ស្រាល​ ក្នុង​គ្រោះ ថ្នាក់​ចរាចរណ៍​ ទូ​ទាំង​ប្រទេស​។​

រូបភាពអគ្គស្នងការនរគបាលជាតិ។
រូបភាពអគ្គស្នងការនរគបាលជាតិ។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​២៧​ ខែមករា​ ដល់​ថ្ងៃ​ទី​២៩​ ខែមករា​ គ្រោះថ្នាក់​ចរាចរណ៍​ កើតឡើង​ចំនួន​ ៦០​លើក​ ស្លាប់​៣២​នាក់​ របួសធ្ងន់​៦៩​នាក់​ និង​របួសស្រាល​២៨​នាក់​។​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ជាង​មុន​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១៦​ ដែល​បាន​កើត ឡើង​ ៧២​លើក​ ស្លាប់​៣៨​នាក់​ របួសធ្ងន់​៨៥​នាក់​ និង​របួសស្រាល​៤២​នាក់​។​

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ មូលហេតុ​សំខាន់​ ដែល​បណ្តាល​ឲ្យ​កើត​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ ការ​បើកបរ​ល្មើស​ល្បឿន​ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​ភាគច្រើន​នៃ​អ្នក​ស្លាប់​ គឺជា​អ្នកបើកបរ​ម៉ូតូ​ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​៕

Share

ព័ត៌មានទាក់ទង

Image