en     km
en     km

បាតុករ​រាប់​ម៉ឺន​នាក់​បន្ត​តវ៉ា​ប្រឆាំង​បទបញ្ជា​របស់​លោក​ត្រាំ​ ហាម​ម៉ូ​ស្លិ​ម​ចូល​អា​មេ​រិ​ក​

Share

​បាតុករ​រាប់​ម៉ឺន​នាក់​បន្ដ​តវ៉ា​ចូល​ដល់​ថ្ងៃ​ទី​ ២​ នៅ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃនេះ​ ប្រឆាំង​នឹង​បទបញ្ជា​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​ហាម​ពលរដ្ឋ​ម៉ូ​ស្លី​ម​ មក​ពី​ប្រទេស​ចំនួន​ ៧​ មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិក​ ។​

us-trump

​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​AFP​ ហ្វូង​មនុស្ស​ដ៏​ច្រើន​កុះក​ បាន​មក​ប្រមូលផ្ដុំ​គ្នា​នៅ​សួន​ដ៏​ធំ​មួយ​នៅ​ក្រុង​ញ៉ូ​វ​យ៉​ក​ ដែល​គេ​បាន​ដាក់​ឈ្មោះ​ថា​ សេរីភាព​អន្ដោប្រវេសន៍​ ។

​តាម​ប្រភព​ដដែល​ បាតុករ​ក៏​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​សេត​វិមាន​ផង​ដែរ​ ទី​ដែល​លោក​ ដូ​ណា​ល់​ត្រាំ​ សិ្ថ​ត​នៅ​ទីនោះ​ ដើម្បី​ប្រតិបត្តិ​ការងារ​ប្រចាំឆ្នាំ​របស់​លោក​ ឋានៈ​ជា​ប្រធានាធិបតី​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ បាតុករ​ជា​ច្រើន​ម៉ឺន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ​ Los​ Angeles​ Atlanta,​ Kansas​ City,​ Baltimore,​ Denver​ និង​រដ្ឋ​ Seattle​ ។​

​លោក​ ដូ​ណា​ល់​ត្រាំ​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ បាន​ចុះហត្ថលេខា​បញ្ជា​ឱ្យ​ផ្អាក​ការ​ទទួលយក​ជនភៀសខ្លួន​ទាំងអស់​មក​ពី​ប្រទេស​មួយ​ចំនួន​ដូច​ជា​មក​ពី​ ស៊ី​រី​ អ៊ី​រ៉​ង់​ អ៊ី​រ៉ា​ក់​ លី​ប៊ី​ ស៊ូ​ម៉ា​លី​ និង​យា​មែន​ ជាដើម​។​

​បទបញ្ជា​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ សម្រេច​ឱ្យ​ព្យួរ​ការ​ទទួលយក​ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ី​រី​ រយៈពេល​ ១២០​ថ្ងៃ​ រីឯ​ប្រទេស​ដទៃ​ទៀត​រយៈពេល​ ៩០​ថ្ងៃ​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image