ភ្នំពេញ ៖ បណ្តាញសហគមន៍ព្រៃឡង់នៅថ្ងៃទី ២៩ ខែ មករានេះ បានទទួលពានរង្វាន់«កិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិច» ពីសាលកវិទ្យាល័យយែល( Yale University) របស់សហរដ្ឋអាមេរិកសម្រាប់ ឆ្នាំ ២០១៧នេះ ។
យោងតាមគេហទំព័ររបស់សហគមន៍ព្រៃឡង់ ដែលបានបង្ហោះនៅថ្ងៃទី២៩ មករានេះ បានបញ្ជាក់ថា ពានរង្វាន់នេះ ត្រូវបានគេបោះឆ្នោតជ្រើស រើសដោយអ្នកចូលរួមនៅក្នុងសន្តិសីទស្តីពីកិច្ចសហការអន្តរជាតិអ្នកការពារព្រៃឈើតំបន់ត្រូពិច បន្ទាប់ពីលោក ផៃ ប៊ុនលាង តំណាងបណ្តាញសហគមន៍ព្រៃឡង់ ទាំង ៤ ខេត្ត បានធ្វើបទបង្ហាញស្តីអំពី ការងារ និងសមិទ្ធផលនៃកិច្ចការពារព្រៃឈើ។
បណ្តាញសហគមន៍ព្រៃឡង ធ្លាប់ទទួលបានពានរង្វាន់ ២ លើករួចមកហើយគឺ ពានរង្វាន់ មូលនិធិអាឡិចស៊ែនឌ័រសូណោះហ្វោនដេសិន(Alexander Soros Foundation) កាលពីឆ្នាំ ២០១៣ និងពានរង្វាន់អេក្វទ័រប្រាយរបស់អង្គការ UNDP (UNDP Equator Initiative Prize) កាលពីឆ្នាំ២០១៥៕