en     km
en     km

ស្ត្រី​ក្នុង​ជម្លោះដីធ្លី​គ្រោង​ដាក់​ញត្តិ​ស្នើ​ឱ្យ​ស្ថានទូត​នានាចូលរួម​តាមដាន​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​

Share

​អ្នកស្រី​ ប៉ូវ​ សោភា​ តំណាង​សហគមន៍​ដីធ្លី​តំបន់​បឹង​កក់​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២៩​ មក​រា​ នេះ​ថា​ សហគមន៍​បឹង​កក់​ បុរី​កីឡា​ និង​សហគមន៍​ SOS​ ជាដើម​ នឹង​គ្រោង​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​ដល់​ស្ថានទូត​ទាំងនោះ​ចូលរួម​តាមដាន​ដំណើរការ​កាត់ក្តី​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​ថ្ងៃ​ទី​០៣​ កុម្ភៈ​ខាង​មុខ​នេះ​។​

សកម្មភាពទាមទាររបស់ស្រ្តីបឹងកក់នៅមុខតុលាការកំពូល ស្នើឱ្យមានការដោះលែងអ្នកស្រី​ ទេព​ វន្នី។ រូបភាពពីWMC(ថតដោយ កែវ សុខា)
សកម្មភាពទាមទាររបស់ស្រ្តីបឹងកក់នៅមុខតុលាការកំពូល ស្នើឱ្យមានការដោះលែងអ្នកស្រី​ ទេព​ វន្នី។ រូបភាពពីWMC(ថតដោយ កែវ សុខា)
តំណាង​សហគមន៍​បឹង​កក់​រូប​នេះ​បន្ត​ថា​ គោលបំណង​ដាក់​ញត្តិ​តាម​ស្ថានទូត​នេះ​ គឺ​ដើម្បី​ឱ្យ​តំណាង​ស្ថានទូត​ឃ្លាំមើល​ពី​ភាព​អ​ព្យា​ក្រឹ​ក្យ​នៃ​ដំណើរ ការ​កាត់ក្តី​ក្នុង​សំណុំរឿង​របស់​អ្នកស្រី​ ទេព​ វ​ន្នី​។​ ចំណែក​ស្ថានទូត​ដែល​សហគមន៍​គ្រោង​ប្រគល់​ញត្តិ​ស្នើ​សុំ​នៅ​ថ្ងៃ​ទី​០១​ កុម្ភៈ​ ឆ្នាំ​២០១៧​ រួម​មាន​ស្ថានទូត​ប្រទេស​ អង់គ្លេស​ សហរដ្ឋអាមេរិក​ បារាំង​ ជប៉ុន​ និង​ អូស្ត្រាលី​ ។​
ដោយឡែក​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ​ អ្នកស្រី​ ប៉ូវ​ សោភា​ ថា​នឹង​ផ្អាក​មួ​យស​ប្តា​ហ៍​ ព្រោះ​រវល់​កិច្ច​រក​ទទួលទាន​។​

សូម​រំលឹក​ថា​ សកម្មជន​ដីធ្លី​ដ៏​មាន​ប្រជាប្រិយភាព​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​អំពើ​ហិង្សា​ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ កាល ពី​ឆ្នាំ​ ២០១៣​។​ ក្រៅពី​នេះ​ អ្នកស្រី​ ទេព​ វ​ន្នី​ ក៏​នៅ​មាន​សំណុំរឿង​ដទៃ​ទៀត​ ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​នៅឡើយ​។​

សកម្មភាពផ្សេងៗរបស់ក្រុមស្រ្តីបឹងកក់ តវ៉ាទាមទារឱ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី នៅមុខតុលាការកំពូល។រូបភាពពីWMC(ថតដោយ កែវ​ សុខា )
សកម្មភាពផ្សេងៗរបស់ក្រុមស្រ្តីបឹងកក់ តវ៉ាទាមទារឱ្យតុលាការដោះលែងអ្នកស្រី ទេព វន្នី នៅមុខតុលាការកំពូល។រូបភាពពីWMC(ថតដោយ កែវ​ សុខា )

​កាលពី​ថ្ងៃ​ទី​២៥​ មក​រា​ ឆ្នាំ​២០១៧​ តុលាការ​កំពូល​បាន​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី​ ទេវ​ វ​ន្នី​ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ អ្នកស្រី​ គឹ​ម​ សុ​ថា​វី​ ចាត់​ទុក​ថា​ សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាច​ពិចារណា​ច្រានចោល​បាន​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​នេះ​បាន​។​

​នៅ​ថ្ងៃ​ដែល​តុលាការ​កំពូល​ទាត់​ចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ស្ថិត​ក្នុង​សំលៀក​បំពាក់​អ្នកទោស​ និង​ដៃ​ជាប់​ឃ្នោះ​ផង​នោះ​ បាន​ស្រែ​កថា​ សម្លាប់​អ្នកស្រី​ដូច​លោក​ កែម​ ឡី​ ចុះ​ បើសិន​ស្អប់​អ្នកស្រី​ដល់​ថ្នាក់​នេះ​៕​  ​

Share

ព័ត៌មានទាក់ទង

Image