អង់គ្លេស ៖ ប្រទេសអង់គ្លេសបានយល់ព្រមចុះកិច្ចព្រមព្រៀងការពារជាតិ 100 លានផោន ដើម្បីជួយអភិវឌ្ឍយន្ដហោះចម្បាំងសម្រាប់កងទ័ពអាកាសតួកគី។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួប នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសតួកគី ក្នុងទីក្រុង អង់ការ៉ា។
លោកស្រី Theresa May បាននិយាយថា ប្រទេសអង់គ្លេសនឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតួកគី។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្មឲ្យកើនឡើងដល់២ ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងការពារជាតិរវាងប្រព័ន្ធ BAE ជាមួយប្រទេសតួកគី គឺជាកម្មវិធីឧស្សាហកម្មចម្បាំងផ្លូវអាកាសរបស់ទួរគី។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឱ្យដឹងថា: «កិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមទំនាក់ទំនងពាណិជ្ជកម្មថ្មីមួយ កាន់តែស៊ីជម្រៅជាមួយប្រទេសតួកគី និងមានសក្តានុពលការងារ រវាងអង់គ្លេស និងតួកគី និងស្ថិតស្ថេរច្រើនទសវត្សទៅមុខ»។
លោក Ian King នាយកប្រតិបត្តិ BAE Systems បាននិយាយថា នេះជាសញ្ញាល្អមួយនៃជំហានបន្ទាប់ទៀតគួរឱ្យរំភើបនៅក្នុងទំនាក់ទំនងរវាង ទួគី និង ប្រទេសអង់គ្លេស៕