en     km
en     km

ជប៉ុន​ផ្តល់​ជំនួយ​ជិត​ ១៨​ លាន​ដុល្លារ​បោសសំអាត​គ្រាប់​មីន​ និង​ជួយ​ជន​ពិការ​

Share

ភ្នំពេញ​ ៖​ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ប្រមាណ​ ១៨១០​ លាន​យ៉េន​ ស្មើ​និង​ប្រមាណ​ ១៧.៥​ លាន​ដុល្លារ​ ក្នុង​គម្រោង​បោសសំអាត​គ្រាប់​មីន​ រយៈពេល​ ៣​ ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០១៧​ រហូត​ដល់​ ២០១៩​។​

ក្រុមការងាររបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)
ក្រុមការងាររបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)
ជំនួយ​ដែល​មាន​ទំហំ​ទឹកប្រាក់​ជិត​ ១៨​ លាន​ដុល្លារ​អា​មេ​រិ​ក​នេះ​ ក៏​និង​ជួយ​សង្គ្រោះ​ជន​ពិការ​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ និង​ការ​ហ្វឹកហ្វឺន​ជន​ពិការ​លើ​ជំនាញ​កសិកម្ម​ផង​ដែរ​។​ នេះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ ។​

​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(​ CMAC)​ បាន​បន្ត​ថា​ ដើម្បី​ធ្វើការ​បោសសំអាត​មីន​នៅ​កម្ពុជា​ កាន់តែ​មាន​ប្រ​សិន​ភាព​ខ្ពស់​ មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ បាន​សម្រេច​បញ្ជា​ទិញ​គ្រឿងចក្រ​កំទេច​មីន​ថ្មី​ ចំនួន​ ៥​ គ្រឿង​ ដែល​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ជិត​ ១​ លាន​ដុល្លារ​ នឹង​មក​ដល់​កម្ពុជា​នៅ​ចុងឆ្នាំ​ ២០១៧​។​

សកម្មភាពដោះមីនរបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)
សកម្មភាពដោះមីនរបស់ ស៊ីម៉ាក់។រូបភាពពីហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ដលកម្ចាត់មីនកម្ពុជា( CMAC)
ក្រៅពី​រដ្ឋាភិបាល​ជប៉ុន​ កាលពី​ថ្ងៃ​ទី​ ១៣​ មក​រា​ រដ្ឋាភិបាល​ស្វី​ស​ក៏​បាន​ផ្តល់​ជំនួយ​ដល់​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ ប្រមាណ​ ៣.៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​រយៈពេល​ ៣​ ឆ្នាំ​ សម្រាប់​បោសសំអាត​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​។​

តាម​របាយការណ៍​របស់​អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ បញ្ជាក់​ថា​ ចាប់​តាំង​ឆ្នាំ​ ២០០៧​ រហូត​មក​ដល់​ឆ្នាំ​ ២០១៧​ មន្ត្រី​ដោះ​មីន​ស៊ី​ម៉ាក់​ CMAC​ បាន​ពលី​ជីវិត​ចំនួន​ ៧​ នាក់​ ដោយសារ​ផ្ទុះ​គ្រាប់​មីនតោន​បង្កៃ​ដាក់​ត្រួត​លើ​គ្នា​ជាង​១០​គ្រាប់​៕

Share

ព័ត៌មានទាក់ទង

Image