en     km
en     km

​រថយន្តក្រុង​សាធារណៈ​បើក​ទៅ​កាន់​ខេត្ត​ជា​លើក​ដំបូង​

Share

​ភ្នំពេញ​ ៖​ រថយន្តក្រុង​សារ​ធារ​ណៈ​នឹង​ភ្ជាប់​ផ្លូវ​រត់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ កំពង់ស្ពឺ​ ក្នុង​អំឡុង​ខែមេសា​ ខាង​មុខ​។​

រថយន្តរបស់សាលារាជធានី។
រថយន្តរបស់សាលារាជធានី។

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ ទើបតែ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រាង​ជាមួយ​ក្រុមហ៊ុន​ ប្រ៊ី​ក​ស្តុ​ន​ ខេ​ម​បូ​ឌា​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៥​ មក​រា​។​ ហើយ​គឺជា​ខេត្ត​ ទី​១​ ដែល​មាន​រថយន្តក្រុង​សាធារណៈ​បន្ទាប់​ពី​រាជធានី​ភ្នំពេញ​។​ លោក​ វៃ​ សំណាង​ អភិបាលខេត្ត​កំពង់ស្ពឺ​ មាន​ប្រសាសន៍​ថា​ រថយន្តក្រុង​ចំនួន​ ២០​គ្រឿង​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ជំហាន​ដំបូង​។​

លោក​តាម​លោក​អភិបាលខេត្ត​ផ្លូវរ​ត់នៃ​រថយន្តក្រុង​សាធារណៈ​ជាដំបូង​នឹង​ចេញដំណើរ​ពី​ទីប្រជុំជន​ខេត្ត​មក​កាន់​សង្កាត់​ចោម​ចៅ​ ជាយក្រុង​ភ្នំពេញ​។​ រថយន្តក្រុង​សាធារណៈ​ត្រូវ​បង្កើត​ឡើង​ក្នុង​ជំហាន​សាកល្បង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ ចាយ​កា​(JICA)​របស់​ជប៉ុន​។​ គោលដៅ​គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជា ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​។​

ក្នុង​រយៈពេល​ ១១​ខែ​ ឆ្នាំ​២០១៦​ មាន​អ្នកដំណើរ​ប្រើប្រាស់​សេវា​រថយន្តក្រុង​សាធារណៈ​ ជិត​ ២,២​លាន​នាក់​។​ក្នុង​ចំណោម​នោះ​ជន​ពិការ​ និង​សិស្សានុសិស្ស​ត្រូវ​អនុញ្ញាតិ​ឲ្យ​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សា​ធា​ណៈ​ដោយ​ឥត​គិតថ្លៃ​៕

Share

Image
Image
Image