en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្រ​ឡាយ​ចិន​-​វៀតណាម​ ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើងទៀន​

Share

​ភ្នំពេញ​៖​ នាយក​រដ្ឋមន្ដ្រី​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ខ្មែរ​កាត់​សែស្រឡាយ​ចិន​-​វៀតណាម​ ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើងទៀន​ធូ​ក្រដាស់សែន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ ពិសេស​ខ្សែភ្លើង​អគ្គិសនី​ គឺ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ ដើម្បី​ចៀសវាង​ការ​ឆាបឆេះ​ ជាយថាហេតុ​ណាមួយ​។​

chinesse-o6

​ការ​អំពាវនាវ​របស់​សម្ដេច​ដូចនេះ​ ធ្វើ​ឡើង​ដើម្បី​ចៀសវាង​ការ​ឆាបឆេះ​ណាមួយ​ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​។​ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ ដែល​បាន​សរសេរ​ នៅ​ថ្ងៃ​ទី​ ២៧​ មក​រា​នេះ​។​

chinesse-05

​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ សម្ដេច​ បាន​សរសេរ​ដូចនេះ​៖​ «ពិធី​បុណ្យចូលឆ្នាំ​ចិន​គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៧-៣០​ ខែមករា​ ២០១៧​នេះ​។​ ទន្ទឹម​នឹង​បងប្អូន​ប្រារ​ព្ឋ​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ចិន​នេះ​គឺ​សូម​បងប្អូន​ប្រយ័ត្នប្រយែង​បំផុត​ចំពោះ​ភ្លើងទៀន​ធូប​ក្នុង​ពេល​ដុត​ក្រដាស់សែន​ជាដើម​ រួម​ទាំង​ខ្សែភ្លើង     ​អគ្គី​ស​នី​គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀសវាង​ការ​ឆាបឆេះ​ជា​អគ្គី​ភ័យ​ដែល​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ដើម្បី​សុវត្ថិភាព​ សូម​បងប្អូន​បើក​របរ​គោរព​ច្បាប់​ចរាចរណ៍​ និង​សូមកុំ​ផឹក​គ្រឿង​ស្រវឹង​ពេល​បើកបរ​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​ជា​ពិសេស​ទៅ​តាម​បណ្តា​ខេត្ត​ និង​រមណីយដ្ឋាន​កំសាន្ត​នានា​»។​

chinesse-01

សម្ដេច​ ហ៊ុន​ សែន​ បាន​បន្ដ​ថា​ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​ សម្ដេច​និង​ភរិយា​ សូម​ជូនពរ​បងប្អូន​ខែ្ម​រ​-​ចិន​ទូ​ទាំង​ប្រទេស​ ឱ្យ​ជួប​តែ​សំណាងល្អ​គ្រប់ៗ​គ្នា​៕​ ​

Share

Image Not Found
Image

ព័ត៌មានទាក់ទង