en     km
en     km

លោកស្រី​យី​ង​ឡាក់​អង្វរ​តុលាការ​ឱ្យ​លុប​ចោល​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ 

Share

អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោកស្រី​  Yingluck​ Shinawatra​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ និង​តុលាការ​រដ្ឋបាល​ លុប​ចោល​ដីកា​បង្គាប់​ឱ្យ​ រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោកស្រី​ នូវ​ទឹកប្រាក់​ ៣៥​ ពាន់​លាន​បាត​ ដោយសារ​តែ​លោកស្រី​ ត្រូវ​បាន​ចោទ​ពី​បទ​បណ្ដោយ​អោយ​មានរឿង​អាស្រូវ​ពុក​រលួយ​។​

ying-luck-01

លោក​ ស្រី​Yingluck​ Shinawatra​ ត្រូវ​បាន​តុលាកា​កំពូល​ចាប់កំហុស​ករណី​ធ្វើ​ឱ្យ​បាត់​បង់លុយ​របស់​រដ្ឋ​ ១៧៥​ ពាន់​លាន​បាត​ ខណៈ​លោកស្រី​ គឺជា​ នាយក​រដ្ឋមន្ដ្រី​ ឆ្នាំ​ ២០១៤​ ហើយ​កំហុស​នេះ​ ដោយសារ​តែ​អំពើ​ពុក​រលួយ​ក្នុង​ការ​ទិញ​ស្រូវ​ស្តុក​ទុក​ ហើយ​ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​រាប់​លាន​បាត​។​ ក្នុង​ទឹកប្រាក់​ ១៧៥​ ពាន់​លាន​បាត​នេះ​ តុលាការ​បាន​សម្រេច​ឱ្យ​លោកស្រី​ បង់​ចំណាយ​ ២០​ភាគរយ​ ស្មើនឹង​ ៣៥​ពាន់​លាន​បាត​។​

​លោកស្រី​ បាន​សម្ដែង​ការ​សោកស្ដាយ​ដូចនេះ​ ថា​ ៖ «ប្រសិនបើ​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​ត្រូវ​បាន​រឹបអូស​ ខ្ញុំ​ឈឺចាប់​បំផុត ​។​ វា​ធ្វើ​ឱ្យ​ខ្ញុំ​ជំពាក់​បំ​ណុលហើយ​សង​គេ​អស់​មួយ​ជីវិត​ ។​ រឿង​នេះ​ខ្ញុំ​ ឈឺចាប់​ណាស់​ មិន​អាច​ថ្លែង​ពន្យល់​បាន​ទេ​ ហើយ​គ្រួសារ​របស់ខ្ញុំ​កាន់តែ​ឈឺចាប់​ថែម​ទៀត»​។​

លោកស្រី​ Yingluck​ Shinawatra​ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ ជា​នាយក​រដ្ឋមន្ដ្រី​ កាលពី​ឆ្នាំ​ ២០១៤​ ដោយ​តុលាការ​រដ្ឋធម្មនុញ្ញ​ ករណី​រឿងអាស្រូវ​ដូចនេះ​ហើយ​ក្រោយមក​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ ត្រូវ​បាន​រំលាយ​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​៕​ប្រភព​:The​ Nation​

Share

ព័ត៌មានទាក់ទង

Image