en     km
en     km

មនុស្ស​ជាង​១​លាន​នាក់​នឹង​តវ៉ា​ទាមទារ​ឱ្យ​លោក​ត្រាំ​ពង្រឹង​កញ្ចប់​ថវិកា​ដើម្បី​ការងារ​បរិស្ថាន​

Share

​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អា​មេ​រិ​ក​ និង​ស្ដ្រី​ ប្រកាស​ធ្វើ​បាតុកម្ម​ឱ្យ​ដូ​ណា​ល់ ​ត្រាំ ​ផ្ដល់​មូលនិធិ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ​ ។

ទិដ្ឋភាពផ្ទះសំបែងរបស់ពលរដ្ឋ Louisiana សហរដ្ឋអាមេរិក។រូបភាពBBC
ទិដ្ឋភាពផ្ទះសំបែងរបស់ពលរដ្ឋ Louisiana សហរដ្ឋអាមេរិក។រូបភាពBBC

​​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​CNN​ អ្នក​ចាត់ចែង​ ព្រឹត្តិការណ៍​បាន​អះអាង​ថា​ ពួក​គេ​នឹង​ប្រមូល​ស្ដ្រី​ នឹង​អ្នក​វិទ្យាសាស្ដ្រ​  ជាង​ ១​លាន​នាក់​ មក​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​សេត​វិមាន​ ដើម្បី​ដាក់​សំពាយ​ឱ្យ​ លោក​ ដូ​ណា​ល់​ត្រាំ​ កែប្រែ​ជំហរ​បស់​ខ្លួន​ចំពោះ​គម្រោង​កាត់​បន្ថយ​មូលនិធិ​សម្រាប់​កិច្ចការ​បរិស្ថាន​ ។​

យោង​តាម​ប្រភព​របស់​CNN​ អ្នក​ចាត់ចែង​ព្រឹត្តិការណ៍​នេះ​ បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ការ​តវ៉ា​នេះ​ មាន​គោលដៅ​ឱ្យ​រដ្ឋ​កាល​របស់​លោក​ដូ​ណា​ល់​ត្រាំ​ ផ្ដល់​ការ​ទុកចិត្ត​ ដោយ​រៀបចំ​ជា​កញ្ចប់​របស់​រដ្ឋាភិបាល​ដើម្បី​ ជួយ​ពង្រឹង​ការងារ​របស់​អ្នក​វិទ្យាសាស្ដ្រ​ និង​ការ​ជួយ​ទប់ស្កាត់​ការ​ឡើង​កម្ដៅ​ផែនដី​ ។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​គម្រាម​ថា​ លោក​នឹង​បញ្ឈប់​ការ​ផ្ដល់​ប្រាក់​ទៅ​ឱ្យ​អង្គការសហប្រជាជាតិ​ ក្នុង​គម្រោង​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ដែល​ ផែនការ​របស់​លោក​ត្រាំ​ បាន​នាំ​អោយ​អ្នក​វិទ្យា​សាស្ដ្រ​ម​អា​មេ​រិ​ក​ ជំទាស់​យ៉ាង​ខ្លាំង​ ៕​ប្រភព​:CNN

Share

ព័ត៌មានទាក់ទង

Image