en     km
en     km

និស្សិត​បង្ហាញ​ពី​មោទនភាព​ដែល​ព្រះមហាក្សត្រ​ប្រទាន​សញ្ញាបត្រ​ជា​លើក​ដំបូង​

Share

ភ្នំពេញ​៖​ ព្រះមហាក្សត្រ​ព្រះបាទនរោត្ដម​ សីហ ​មុនី​ កាលពី​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ បាន​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត​មក​ពី​ពុទ្ធិក​សាកលវិទ្យាល័យព្រះ​សីហ​មុនី​រាជា​។​

 

king-0k

​ការ​ដែល​ព្រះមហាក្សត្រ​យាង​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ថ្ងៃនេះ​គឺជា​លើក​ដំបូង​ហើយ​ក្នុង​ឋានៈ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​កម្ពុជា​។​​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហ​មុនី​រាជា​ដែល​ទទួល​សញ្ញាប័ត្រ ​ពី ​ព្រះ​អង្គ​មាន​ចំនួន​ ៣៥០​អង្គ​នាក់​ ហើយ​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​បរមរាជវាំង​។​ 

​និស្សិត​ជា​ច្រើន​បាន​សម្ដែង​ការ​សាទរ​និង​រំភើប​ខណៈ​ដែល​ពួក​គេ​បាន​ទទួល​សញ្ញាបត្រ​ដោយ​ផ្ទាល់​ពី​ព្រះមហាក្សត្រ​ដ៏​កម្រ​នេះ​។​ 

ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​ ព្រះរាជទានសញ្ញាបត្រ ដល់និស្សិត ​មក​ពី​ពុទ្ធិក​សាកលវិទ្យាល័យព្រះ​សីហ​មុនី​រាជា​ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០១៧។
ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​ ព្រះរាជទានសញ្ញាបត្រដល់និស្សិត​មក​ពី​ពុទ្ធិក​សាកលវិទ្យាល័យព្រះ​សីហ​មុនី​រាជា​ កាលពីថ្ងៃទី ២៥ មករា ឆ្នាំ ២០១៧។

​និស្សិត​ទាំងប្រុស​ស្រី​បាន​បង្ហាញ​ទស្សនៈ​របស់​ពួក​គាត់ឱ្យដឹងថា​ នេះ​ជា​ព្រឹត្តិការណ៍​កម្រ​កើត​មាន​ដែល​ព្រះមហាក្សត្រ​សព្វ​ព្រះរាជ​ហ​រាទ័យ​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត ​ហើយ​ធ្វើឱ្យ​ពួក​គាត់​ជួប​ព្រះ​ភ័​ក្រ​ផ្ទាល់​ហើយ​បាន​ទស្សនាព្រះ​បរមរាជវាំង​ទៀត​ផង​។​

 ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​ កាលពី​ ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ បាន​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត​មក​ពី​ពុទ្ធិក​សាកលវិទ្យាល័យព្រះ​សីហ​មុនី​រាជា​។​
ព្រះមហាក្សត្រ​ព្រះបាទ​ នរោត្ដម​សីហ​មុនី​ កាលពី​ថ្ងៃ​ពុធ​ ទី​២៥​ មក​រា​ បាន​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត​មក​ពី​ពុទ្ធិក​សាកលវិទ្យាល័យព្រះ​សីហ​មុនី​រាជា​។​

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​ពី​ព្រះមហាក្សត្រ​ មាន​ទាំង​ព្រះសង្ឃ​ផង​ដែរ​។​ ព្រះសង្ឃ​មាន​ថេរ​ដីកា​អរ​ព្រះ​គុណ​ ជ្រាលជ្រៅចំពោះព្រះមហាក្សត្រ​ ហើយ​ចង់ឱ្យ​ព្រះ​អង្គ​បន្ត​ប្រទាន​សញ្ញាបត្រ​ដល់​និស្សិត​ឆ្នាំ​ក្រោយៗ​ទៀត​ ព្រោះ​ព្រះ​អង្គជា​និ​មិ្ម​ត​រូប​ជាតិ​ទាំងមូល​។​​តាម​ទម្លាប់​ការ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ម្រុ​មុខ​រដ្ឋាភិបាល​៕​

psbu-03

Share

ព័ត៌មានទាក់ទង

Image